Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​-​វៀតណាម បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​ចំពោះ​គ្រោះធម្មជាតិ ដែល​បង្ករ​នូវ​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ប្រទេស​នីមួយៗ​

spot_img

​ភ្នំពេញ​៖​ឯកឧត្តម ង្វៀង សួន​ហ្វុ​ក​នាយករដ្ឋមន្ត្រី​វៀតណាម បាន​សរសេរ​សារលិខិត​សួរសុខទុក្ខ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា ដោយបាន​សម្តែង​នូវ​ការព្រួយបារម្ភ​ចំពោះ គ្រោះទឹកជំនន់​នៅ ក្នុងប្រទេស​កម្ពុជា​ដែល​បាន​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ ដល់​ផលដំណាំ ទ្រព្យសម្បត្តិ​និង​អាយុជីវិត​មនុស្ស​ជាច្រើន​។​

​ក្នុង​លិខិត​របស់​នាយករដ្ឋមន្ត្រី វៀតណាម បាន​សម្តែង​នូវ​ក្តី​ព្រួយចិត្ត និង​បារម្ភ​យ៉ាងខ្លាំង នៅ ពេល​ទទួល បាន​ដំណឹង​ថា ការ​អូស​អន្លាយ​នៃ​ភ្លៀង​ខ្លាំង​បានធ្វើឱ្យ​ខេត្ត​-​ក្រុង​ជាច្រើន​របស់ ប្រទេស កម្ពុជា រង​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ បង្ក​ជន់​លិច និង​ការខូចខាត​ធ្ងន់​ដល់ ទ្រព្យសម្បត្តិ និង​អាយុ ជីវិត មនុស្ស មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​ជំនួសមុខ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ឯកឧត្តម ង្វៀង សួន​ហ្វុ​ក បាន​ផ្ញើជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា អាជ្ញាធរ និង​ប្រជាជន​បណ្តា​ខេត្ត​-​ក្រុង ដែល​រង​ផលប៉ះពាល់ ព្រមទាំង​បណ្តា​ក្រុមគ្រួសារ​ដែលមាន​សមាជិក​រងគ្រោះថ្នាក់​ដោយ​អកុសល នូវ​ការសួរសុខទុក្ខ​ដោយស្មោះ​ស្ម័គ្រ និង​ជ្រាលជ្រៅ​បំផុត​។​

​សូមជម្រាបថា​គិត​ត្រឹម​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០២០ កម្ពុ​ជាមាន​ខេត្ត​ចំនួន​២០​បាន​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ប្រជាពលរដ្ឋ​ចំនួន​៤៤​នាក់​បាន​ស្លាប់​, ប៉ះពាល់​ចំនួន​ជាង​១៤​ម៉ឺន​៨​ពាន់​គ្រួសារ​, ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​ចំនួន​ជាង​១​ម៉ឺន​១​ពាន់​គ្រួសារ​, ប៉ះពាល់​ផ្ទះ​ចំនួន​១៣​ម៉ឺន​៤​ពាន់​ខ្នង​និង​ខូចខាត​៦៣​ខ្នង​៕​ដោយ​៖CEN​

  

spot_img
×