Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់​! បុរស​ជនជាតិ​ជប៉ុន​ម្នាក់រ​ស់បាន ៣៦ ឆ្នាំ ដោយ​មិន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​សូម្បី​តែមួយ​សេន ព្រោះ​ពឹង​តែ​ទៅលើ​ក្រដាស​ទាំងនេះ ចាយ​មិន​អស់​…

spot_img

​សារព័ត៌មាន Sinchew Daily បាន​រាយការណ៍​ពី​ករណី​ដ៏​ចម្លែក​របស់​បុរស​ជន​ជាតិ​ជប៉ុន​ម្នាក់ ដែល​មិនបាន​ប្រើប្រាស់​លុយ​ផ្ទាល់ខ្លួន​សូម្បី​តែមួយ​សេន ក្នុង​រយៈពេល ៣៦ ឆ្នាំ មកនេះ​។​

​ពិតណាស់ អ្នក​ប្រាកដជា​ឆ្ងល់​ថា​តើ​គាត់​ធ្វើ​យ៉ាងម៉េច​ទៅ ទើប​អាចរ​ស់បាន​មកទល់​ស​ព្វ​ថ្ងៃនេះ​? ដើម្បី​បកស្រាយ​ពី​រឿងនេះ លោក Kiriya Hiroshi អាយុ ៧១ ឆ្នាំ បាន​ចែករំលែក​ឲ្យ​ដឹងថា គាត់​បានចាប់ផ្តើម​វិនិយោគ​នៅក្នុង​ស្តុក នៅពេល​គាត់​មាន​អាយុ ៣៥ ឆ្នាំ​។​

​ដូច្នេះ នៅក្នុង​ទីផ្សារ​ភាគហ៊ុន​ជប៉ុន មាន​ប្រព័ន្ធ​ជាក់លាក់​មួយ ដែល​អ្នកវិនិយោគ​ដែល​ដាក់​ចំនួន​ទឹកប្រាក់​ជាក់លាក់ នឹង​អាច​ទទួលបាន​ប័ណ្ណ​ទូទាត់​ជាច្រើន​ដែលជា​ទម្រង់​នៃ​រង្វាន់​។ តម្លៃ​ទីផ្សារ​នៃ​ភាគហ៊ុន​ដែល​គាត់​មាន​ឥឡូវនេះ មានតម្លៃ ៣០០ លាន​យ៉េន (​ជិត ៣ លាន​ដុល្លារ​អាមេរិក​) ។​

​បច្ចុប្បន្ន លោក Kiriya Hiroshi មានការ​វិនិយោគ​នៅក្នុង​ក្រុមហ៊ុន​ជាង ៩០០ ហើយ​ក្រុមហ៊ុន​ទាំងនោះ​បានផ្តល់​ឱ្យ​គាត់ នូវ​ចំណែក​ត្រឹមត្រូវ​នៃ​ប័ណ្ណ​ទូទាត់​ជា​រៀងរាល់ឆ្នាំ​។

​នៅក្នុង​កម្មវិធី​បង្ហាញ​ការពិត​មួយ គាត់​បាន​និយាយថា គាត់​នឹង​ប្រើ​ប័ណ្ណ​គូ​ប៉ុង​ទាំងនោះ​ជា​ថ្នូរ​នឹង​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​ដូចជា​៖ អង្ករ​ប្រេង អំបិល សម្លៀកបំពាក់ ស្បែកជើង និង​សូម្បីតែ​កង់​!​។​

​លោក Kiriya Hiroshi បន្តថា គាត់​រក្សា​ថវិកា​របស់គាត់​យ៉ាង​តឹងរឹង ហើយ​មិន​ចំណាយ​លើ​របស់​ដែល​ចំណាយ​ច្រើនជាង​តម្លៃ​ប័ណ្ណ​ទូទាត់​របស់គាត់​ឡើយ​។ ដូចជា​សម្រាប់​ការដឹកជញ្ជូន គឺ​គាត់​ជិះ​កង់​ជុំវិញ​ប្រសើរ​ជាង​។​

​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺថា​កាបូប​របស់គាត់​មិនមែនជា​កាបូប​ធម្មតា​ទេ ព្រោះថា​គាត់​មិនមាន​កាត ឬ​សាច់ប្រាក់​នៅក្នុង​នោះទេ ប៉ុន្តែ​ជា​ជង់​ប័ណ្ណ​តែម្តង​!៕ ដោយ​៖ លឹម ហុង​


spot_img
×