Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​លើក​ទី​២៦ និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​+៣ លើក​ទី​១១ បានអនុម័ត​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៩

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ការងារ​អាស៊ាន​ទាំង​១០​ប្រទេស រួម​និង​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​បូក​បី (​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រទេស​ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ​) បានមក​ប្រជុំគ្នា តាមរយៈ​ប្រព័ន្ធ​វីដេអូ ក្រោម​មូលបទ “​ការលើកកម្ពស់​កម្មក​រ​និយោជិត​អាស៊ាន ដើម្បី​ភាព​ប្រកួតប្រជែង ភាព​ធន់ និង​ភាពបត់បែន សម្រាប់​អនាគត​នៃ​ការងារ​” ដែល​រៀបចំ​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​អាណត្តិ​ជា​ជា​ប្រធាន​ប្តូ​វេន​អាស៊ាន នា​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០​។​

​នៅ​ក្នុងឱកាស​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​លើក​ទី​២៦ និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​+៣ លើក​ទី​១១​នេះដែរ ឯកឧត្តម អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចែករំលែក​នូវ​ទស្សនៈ ឧ​ត្ត​មា​នុ​វត្ត​ល្អ និង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិ​ជ្ជ​ជីវៈ ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ធនធានមនុស្ស និង​កម្លាំង​ពលកម្ម​ប្រកបដោយ​គុណភាព ដើម្បី​ឆ្លើយតប​ទៅនឹង​និន្នាកា​សកល និង​តំបន់ រួម​មានការ​ជឿនលឿន​នៃ​បច្ចេកវិទ្យា ការប្រែប្រួល​ប្រជាសាស្ត្រ និង​ការកើនឡើង​នៃ​សេដ្ឋកិច្ច​បៃតង និង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩​។

​ជា​លទ្ធផល រដ្ឋមន្ត្រី​ការងារ​អាស៊ាន បានអនុម័ត​លើ​ឯកសារ​សំខាន់ៗ ចំនួន​៩ រួមមាន​៖
១. កម្មវិធី​ការងារ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​ឆ្នាំ​២០២១-២០២៥
២. ផែនការ​ការងារ របស់​ក្រុមការងារ​ឧ​ត្ត​ម​មន្ត្រី​ការងារ​អាស៊ាន ឆ្នាំ​២០២១-២០២៥
៣. ផែនការ​ការងារ របស់​ក្រុមការងារ​ឧ​ត្ត​ម​មន្ត្រី​ការងារ​អាស៊ាន​+៣ ឆ្នាំ​២០២១-២០២៥
៤. ផែនការ​ការងារ ASEAN-OSHNET ឆ្នាំ​២០២១-២០២៥
៥. បច្ចុប្បន្នភាព​ផែនការ​សកម្មភាព (២០១៨-២០២៥) នៃ​ឯកច្ឆន្ទ​ភាព​អាស៊ាន​ស្តីពី​ការការពារ និង​ការលើកកម្ពស់​សិទ្ធិពល​ករ​ទេ​សន្តរ​ប្រវេ​សក៍​
៦. ផែនទី​បង្ហាញផ្លូវ​អាស៊ាន ដើម្បី​ការលុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​ត្រឹម​ឆ្នាំ​២០២៥
៧. គោលការណ៍​ណែនាំ​អាស៊ាន​អំពី​ការបញ្ជ្រាប​យេនឌ័រ​ទៅក្នុង​គោលនយោបាយ​ការងារ និង​មុខរបរ ដើម្បី​ឆ្ពោះទៅរក​ការងារ​សមរម្យ​សម្រាប់​ទាំងអស់គ្នា​
៨. គោលការណ៍​ណែនាំ​អាស៊ាន ស្តីពី​ការវិល​ត្រលប់ និង​ការធ្វើសមាហរណកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​របស់​ពលករ​ទេស​ន្ត​រ​ប្រវេ​សក៍​
៩. គោលការណ៍​ណែនាំ​អាស៊ាន ស្តីពី​ការគ្រប់គ្រង​ហានិភ័យ​សុខភាព និង​សុវត្ថិភាព​ការងារ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​រដ្ឋ​សមាជិក​អាស៊ាន​។​

​សូមបញ្ជាក់ថា លទ្ធផល​ខាងលើនេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋ​សមាជិក​អាស៊ាន​ក្នុងការ​ការពារ និង​លើកកម្ពស់​សុខមាលភាព និង​ផលប្រយោជន៍​កម្មករនិយោជិត​អាស៊ាន ជាពិសេស​ពលករ​ទេស​ន្ត​រ​ប្រវេ​សក៍​អាស៊ាន ដើម្បី​សម្រេចបាន​គោលដៅ​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន​ឆ្នាំ​២០២៥ ជា​សហគមន៍​មួយ​ដែល​លើកកម្ពស់ និង​ជ្រោមជ្រែង​ប្រជាជន​អាស៊ាន និង​ជា​សហគមន៍​មួយ​ប្រកបដោយ​បរិ​យា​ប័ន្ន និរន្តរភាព ភាព​ធន់ និង​ប្រកបដោយ​ចីរភាព​៕
​ដោយ​៖CEN

 

spot_img
×