Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​ពលរ​ដ្ឋបាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ ​អណ្តែត​ទឹកទន្លេ​ដោយ​មិនទាន់​ដឹង​មូលហេតុ នៅ​ខណ្ឌ​ច្បារអំពៅ​

spot_img

​ភ្នំពេញ​៖​ប្រជា​ពលរ​ដ្ឋបាន​ប្រទះឃើញ​សាកសព​បុរស​វ័យ​ជាង​៣០​ឆ្នាំ ​ដែល​បាន​អណ្តែត​តាម​ទឹកទន្លេ​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ទ្បើ​យ ហើយក៏​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជា​ពលរ​ដ្ឋ​នៅក្នុង​ភូមិ​និង​សមត្ថកិច្ច​មូល​ដ្ឋា​ន​។​

​ហេតុការណ៍​នេះ​បានកើត​ទ្បើង​នៅវេលា​ម៉ោង​៥​និង​២០​នាទី​នៅ​រសៀល​ថ្ងែ​ទី​២៨​ខែតុលា​ឆ្នាំ​២០២០​ដែល​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ក្បាលជ្រោយ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​បងប្អូន​ប្រជា​ពលរ​ដ្ឋ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នា​ក់បាន​អណ្តែត​តាម​ទឹកទន្លេ​ដោយ​មិនទាន់​ដឹងថា​ជា​ករណី ឃាតកម្ម ឬ​ជា​ករណី​លោតទឹក​សម្លាប់ខ្លួន​នៅ​ទ្បើ​យ​ទេ​។​
​បើតាម​សម្តីបងប្អូន​ប្រជាពលរដ្ឋ ជា​អ្នកនេសាទ​ត្រី​បាន​ប្រាប់​ក្រុមការងារ​CEN​ថា​​ឃើញ​សាកសព​អណ្តែត​តាម​ច្រោះ​ទន្លេ ហើយក៏​មានការ​ភ្ញាក់ផ្អើល​ហើយ​និង​បានឃើញ​បាន​រាយការណ៍​ដល់​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ បាន​រាយការណ៍​បន្តទៅ​សមត្ថកិច្ច​ជំនាញ​ខាង​កោ​ស្យ​វិច័យ​ហើយ​បាន​ទាញ​មក​លើក​គោក ដើម្បី​ស្វែងរក​សាច់​ញាតិ យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​៕​ដោយ​៖​ផាន់​ណា មី​ដា​

 

spot_img
×