Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Link Previews អាចជា​បញ្ហា​ដល់ ឧបករណ៍​បច្ចេកវិទ្យា​របស់លោក​អ្នក​

spot_img

​ភ្នំពេញ​៖ ទោះបីជា​ការវិវឌ្ឍ​ន៍​នៃ​បច្ចេកវិទ្យា បានធ្វើឱ្យ​ការរស់នៅ​របស់​យើង​កាន់តែ​ល្អប្រសើរ​ឡើង​យ៉ាងណាក្តី ប៉ុន្តែ​វា​ក៏​អាចជា​បញ្ហា​ដល់​អ្នកប្រើប្រាស់​ផងដែរ ប្រសិនបើ​លោកអ្នក​មិនមាន​ការប្រុងប្រយ័ត្ន​ទេនោះ​។ ដូច្នេះហើយ​បានជា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​តែងតែ ស្វែងរក​អត្ថបទ​ល្អៗ​ទាក់ទង​នឹង​សុវត្ថិភាព​បច្ចេកវិទ្យា​មក​ចែករំលែក​ដល់​បងប្អូន ដើម្បី​បង្កើន​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ក៏ដូច​ជា​ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងអស់នេះ​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​

​ដូចជា​នាពេល​ថ្មីៗ​នេះ​អ្នកស្រាវជ្រាវ​សន្តិសុខ​បច្ចេកវិទ្យា លោក Talal Haj Bakry និង​លោក Tommy Mysk បាន​ផ្សព្វផ្សាយ​នៅក្នុង​បណ្ដាញ​សង្គម Twitter របស់​ពួកគេ​ដើម្បី​ណែនាំ​អ្នកប្រើប្រាស់​ឱ្យមាន​ការប្រុងប្រយ័ត្ន​ជាមួយនឹង​មុខងារ Link Previews ដែលមាន​នៅក្នុង​កម្មវិធី​ទំនាក់ទំនង​បណ្ដាញ​សង្គម​មួយចំនួន​។ សម្រាប់​លោកអ្នក​ដែល​ពុំទាន់​បានដឹង​អំពី​ពាក្យ​បច្ចេកទេស Link Previews គឺ​គេ​ប្រើ​សំដៅ​ទៅលើ​មុខងារ ដែល​អាច​ឱ្យ​អ្នក​ដែល​ទទួល​សារ អាច​មើលឃើញ​ព័ត៌មាន​នៅពេលដែល​ពួកគេ​ទទួលបាន​តំណ​ភ្ជាប់ (Links) ណា​មួយ​ដោយ​មិនចាំបាច់​ចុច​នៅលើ​តំណ​ភ្ជាប់​នោះ​។

​ដើម្បី​ផ្ដល់​មុខងារ Link Previews ក្រុមហ៊ុន​អាច​ប្រើ​វិធី​មួយ​ក្នុងចំណោម​វិធី​ចំនួន​៣​ដូចតទៅ​៖ វិធី​ទីមួយ​គឺ​ឧបករណ៍​អ្នក​ផ្ញើ​ជា​អ្នកប្រមូល​ព័ត៌មាន​ដែលមាន​នៅក្នុង​តំណ​ភ្ជាប់​ហើយ​ផ្ញើ​ទៅឱ្យ​អ្នកទទួល​។ វិធី​នេះ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា​មាន​សុវត្ថិភាព​បំផុត​សម្រាប់​អ្នកទទួល ព្រោះថា​វា​ទាមទារ​ឱ្យ​ឧបករណ៍​របស់​អ្នក​ផ្ញើ​បើក​តំណ​ភ្ជាប់​មុន​នោះ​។

​វិធី​ទី​ពីរ​គឺ​ឧបករណ៍​អ្នកទទួល​ជា​អ្នកប្រមូល​ព័ត៌មាន ដែល​វិធី​នេះ​អាច​នាំឱ្យ​មានការ​បែកធ្លាយ​នូវ​លេខ​សម្គាល់​ទីតាំង (IP Address) ព្រោះ​វា​តម្រូវឱ្យ​ឧបករណ៍​របស់​អ្នកទទួល​ត្រូវ​ផ្ដល់នូវ​លេខ​សម្គាល់​ទីតាំង​ទៅឱ្យ​កុំព្យូទ័រ server ដើម្បី​ទទួលបាន​ទិន្នន័យ​មកវិញ​។

​វិធី​ទី​បី​និង​ដែលជា​វិធី​ចុងក្រោយ​នោះ​គឺ ក្រុមហ៊ុន​អាចឱ្យ​កុំព្យូទ័រ server ជា​អ្នកប្រមូល​ព័ត៌មាន​ទាំងអស់ ហើយ​បញ្ជូនទៅឱ្យ​អ្នកទទួល ប៉ុន្តែ​អ្វីដែល​មិនល្អ​នៅក្នុង​វិធី​នេះ​គឺ កុំព្យូទ័រ server របស់​ក្រុមហ៊ុន​បាន​ប្រមូល​ព័ត៌មាន​ដែល​លោកអ្នក​បាន​ផ្ញើ ដែល​នេះ​វា​ផ្ទុយទៅនឹង​មុខងារ​របស់ end-to-end encryption ដែលជា​មុខងារ​ដ៏​សំខាន់បំផុត​នៅក្នុង​ការផ្ញើ​សារ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×