Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ពីរ​នាក់​ឌុប​គ្នា​មិន​ប្រ​យ​ត្ន័​ត្រូវ​រថយន្ត​ធន់​ធំ​បុក​អូស​ជាច្រើន​ម៉ែត្រ​ស្លាប់​ម្នាក់​ក្នុង​ថ្លុកឈាម និង​ម្នាក់ទៀត​រងរបួស​ស្រាល​

spot_img

ភ្នំពេញ​÷​យុវជន​ឌុប​គ្នា​ពីរ​នាក់​បាន​បាត់បង់​ជីវិត​ម្នាក់​និង​រងរបួស​ស្រាល​ម្នាក់​បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​៥០​ម៉ែត្រ​ ត្រូវ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​បុក​កិន​អូស​ចូល​ខាងក្រោម​រថយន្ត​ជាច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​យ៉ាង​អាណោចអាធ័ម ចំណែកឯ​ម្នាក់ទៀត​រងរបួស​ស្រាល​។

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៧ និង ៣០ នាទី​យប់​ថ្ងៃ​ពុធ​ទី ២៨ ខែតុលា​ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវ ៥០ ម៉ែ​ត្រស្តិ​ត​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

អ្នក​បេី​កបរ​ឈ្មោះ នី​ម ឃឿន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រងរបួស​ស្រាល​។

​រីឯ​អ្នក​រួម​ដំណេី​រ​ឈ្មោះ វ៉ាន់ នី​រិ​ទ្ធ​បញ្ញា​សិ​ដ្ឋ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរកម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ សង្កាត់ជាមួយគ្នា ស្លាប់បាត់​បង់ជីវិត​នៅ​ហ្នឹង​កន្លែង​កេី​ត​ហេតុ​។​

​បើ​យោងតាម​សម្តី​ពី​ជនរងគ្រោះ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក ប៊ីត មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 1HI 4409 បាន​ឌុប​គ្នា​ពីរ​នាក់​ប្អូន​ចេញពី​ធ្វើការ​រួច​បម្រុង​និង​ត្រឡប់ទៅផ្ទះ​វិញ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច មក​កើត​ក្នុង​ល្បឿន​ធម្មតា ពេល​មក​ជិត​ដល់​ចំណុចកើតហេតុ​គាត់​បានឃើញ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​មួយគ្រឿង ទៀត​ដែល​ពាក់​ផ្លាកលេខ 3A 0846 ធ្វើដំណើ​ស្រប​ទិស​ក្នុងទិសដៅ​ពី​លិច​មក​កើត​ដូចគ្នា​ក្នុង​ល្បឿន​លឿន មកដល់​ចំណុចកើតហេតុ​ក៏​វ៉ា​ជែង​ក្នុង​រួច​ទៅបុក​កៀប​ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ក្នុង​ថ្លុកឈាម និង​ម្នាក់ទៀត​រងរបួស​ស្រាល​។ ដោយឡែក​តៃកុង​រថយន្ត​វិញ​ក៏​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​ទំនាក់ទំនង​ទៅខាង​ចរាចរណ៍​ក្រុង​ឱ្យ​ចុះមក​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។ ចំណែក​សព​ត្រូវបាន​សម​ត្ត​កិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​ដោយ​៖ សា មេ​ត​

spot_img
×