Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​ឱសថការី ឈឹម ឃិន​ដា​រ៉េត ៖ យើង​រួមគ្នា​ធ្វើ​ដំបូល​ប្រក់​ទឹកភ្លៀង ប្រ​សើរ​ជាង​បោស​ទឹកភ្លៀង ក្នុង​ការងារ​ប្រយុទ្ធ​នឹង​អេដស៍​-​គ្រឿងញៀន

spot_img

​ភ្នំពេញ​៖​ឯកឧត្តម​ឱសថការី ឈឹម ឃិន​ដា​រ៉េត អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​មានប្រសាសន៍​បែបនេះ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាបច្ចេកទេស​លេ​ី​ក​ទី​៩ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន អង្គការ​ដៃគូ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០​នេះ ។

​លោក​វេជ្ជបណ្ឌិត ឡាន វណ្ណ​សេង អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សេ​ី​ស្បែក និង​កាមរោគ នៃ​ក្រសួងសុខាភិបាល បានឱ្យដឹងថា​យេ​ី​ង​បាន​ធ្វេ​ី​ការព្យាករណ៍​អ្នក​ឆ្លង​មេរោគ​អេដស៍ និង​កាមរោគ​លេ​ី​ក្រុម​ប្រឈមមុខ​ខ្ពស់​ឆ្នាំ​២០១៩​នេះ : លេ​ី​បុរស​រួមភេទ​ជាមួយ​បុរស​មាន​ចំនួន​៨៧.៨១៧​នាក់ និង​អ្នក​កែ​ភេទ​មាន​ចំនួន​៦៣០០​នាក់​។

​ឧ​ត្ត​ម​សេនីយ៍​ទោ លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង​អរគុណ​ដល់​អ្នកពាក់ព័ន្ធ​ដែល​ចូលរួម​ជួយ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ហេ​ី​យ​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ​កម្ពុជា​គ្រប់គ្រង​អ្នកញៀន​គ្រឿងញៀន​មាន​ចំនួន​១២.៩៤២​នាក់ ធ្វេ​ី​ការព្យាបាល​បានជា​សះ​ស្បេ​ី​យ សមាហរណកម្ម នៅសល់​ចំនួន​៤.០៦៣​នាក់​កំពុង​បន្ត​ព្យាបាល​។ ជាមួយនឹង​ការងារ​កាត់បន្ថយ​គ្រោះថ្នាក់​យេ​ី​ង​បានអនុញ្ញាត​ឱ្យ​អង្គការ​ពីរ​អនុវត្ត​ផ្តល់​ម្ជុល​-​ស៊ីរ៉ាំង​ដល់​អ្នក​ប្រេ​ី​គ្រឿងញៀន​ដោយ​ចាក់​បាន​ចំនួន​៦០២​នាក់​។

​ក្នុងឱកាស​នោះ ឯកឧត្តម ឈឹម ឃិន​ដា​រ៉េត បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​នៅ​កម្ពុ​ជាមាន​អ្នក​ផ្ទុកមេរោគ​អេដស៍​មាន​ចំនួន​៧៣.០០០​នាក់​អត្រា​ប្រ៉េ​វ៉ាឡង់​០.៥% ក្នុងនោះ​ចំនួន​អ្នក​ឆ្លង​មធ្យម​ប្រចាំ​ឆ្នាំមាន​ចំនួន​៧៨០​នាក់ និង​ចំនួន​អ្នកស្លាប់​ប្រចាំ​ឆ្នាំមាន​ចំនួន​១៣០០​នាក់​។ ការទុកចិត្ត​លេ​ី​ដៃគូ​ជាង​មុន ការធ្លាក់ចុះ​នូវ​ការ​ប្រេ​ី​ស្រោមអនាម័យ នាំមក​នូវ​ការព្រួយបារម្ភ​ពី​ការ​កេ​ី​ន​ឡេ​ី​ង​នៅ​អត្រា​ឆ្លង​មេរោគ​អេដស៍​ទៅ​លេ​ី​គោលដៅ​ស្ត្រី​ប​ម្រេ​ី​នូវ​សេវា​កំសាន្ត​សប្បាយ​។

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ឈឹម ឃិន​ដា​រ៉េត បាន​ថ្លែងអំណរគុណ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ខិតខំ​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ដេ​ី​ម្បី​សុវត្ថិភាព​ខ្លួនឯង ក្រុមគ្រួសារ និង​សង្គមជាតិ និង​បាន​សំណូមពរ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​សូម​បន្ត​ការចូលរួម​បន្ថែមទៀត​ដេ​ី​ម្បី​សម្រេច​គោលដៅ​រួម​របស់​យេ​ី​ង “​ធ្វេ​ី​ដំបូល​ប្រក់​ទឹកភ្លៀង ប្រ​សេ​ី​រ​ជាង​បោស​ទឹកភ្លៀង និង​រួមគ្នា​ការពារ​ប្រ​សេ​ី​រ​ជាង​ព្យាបាល​” ក្នុង​ការងារ​ប្រយុទ្ធ​នឹង​អេដស៍ -​គ្រឿងញៀន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×