Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ៖ រួមគ្នា​ពង្រឹង និង​ពង្រីក​ផលិតកម្ម​ស្បៀង ស្រប​ពេលដែល​វិស័យ​មួយចំនួន កំពុង​ជួប​បញ្ហា​ដោយសារ​ជំងឺឆ្លង​កូ​វីដ​-១៩

spot_img

​បន្ទាយមានជ័យ​៖​នៅ​រសៀល​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០២០ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​សហការី​បាន​អញ្ជើញ​មកជួប​សំណេះសំណាល​ជាមួយ​សមាជិក​បណ្តុំ​អាជីវកម្ម​បន្លែ​ចំនួន ៨​បណ្តុំ ដែល​បណ្តុំ​អាជីវកម្ម​ទាំងនោះ​គឺ​ស្ថិតនៅក្រោម​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា ASPIRE និង​នាំយក​ធាតុ​ចូល​កសិកម្ម (​ពូជ​បន្លែ ជី ស្បៃ​មុង​ការពារ​សត្វល្អិត ថាស​បណ្តុះ​កូន​បន្លែ ទុយោ​ទឹក សំណាញ់​ទ្រើង​) មក​ចែកជូន​សមាជិក​បណ្តុំ​ចំនួន ៣០០​គ្រួសារ ដែល​ពិធី​នេះ​បានរៀបចំ​នៅក្នុង​ភូមិ​ភ្នំ​ប្រាសាទ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី​។​

លោក រុន សុផាន់​ណា​រ៉ា អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា​ដោយ សារ​ឥទ្ធិពល​នៃ​ទឹកជំនន់​បាន​ជន់​លិច​រាលដាល​ប៉ះពាល់​ដល់​បណ្តុំ​អាជីវកម្ម​មាន​បន្លែ មាន់ ត្រី ស្រូវ ដំឡូង​មី និង​ពោត​សរុប ៥៥​បណ្តុំ ស្នើ ១ ៨៨០​គ្រួសារ ក្នុងចំណោម ៦៦​បណ្តុំ មាន​សមា ជិ​ក ២ ៣២៧​គ្រួសារ​នៅ​ទូទាំង​ខេត្ត ក្នុងនោះ​ប៉ះពាល់​ធ្ងន់ធ្ងរ ៩៧៥​គ្រួសារ មធ្យម ៥១៩​គ្រួសារ និង​ស្រាល ១៥០ គ្រួសារ​)​។ ចំពោះ​បញ្ហា​នេះ មន្ទីរ ក៏ដូចជា​ក្រុមការងារ ASPIRE បាន​ខិតខំ​យកចិត្តទុកដាក់​ជំរុញ​ឲ្យ​សមាជិក​បណ្តុំ​ខិតខំ​ស្តារ​ផលិតកម្ម​ទាំងអស់នោះ​ឡើងវិញ​បន្ទាប់ពី​ទឹក​ស្រក​ចុះ​។​

​ទាក់ទង​នឹង​កម្មវិធី​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​តាមរយ​:​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​មូលនិធិ IFAD ដែល​បាន​គាំទ្រ និង​ឧបត្ថម្ភ​ហិរញ្ញប្បទាន​សម្រាប់​អនុវត្ត​កម្មវិធី​នេះ​។ លោក​បាន​បន្តថា កម្មវិធី​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង និង​ពង្រីក​ផលិតកម្ម​ស្បៀង ស្រប​ពេលដែល​វិស័យ​មួយចំនួន​កំពុង​ជួប​បញ្ហា​ដោយសារ​ជំងឺឆ្លង​កូ​វីដ​-១៩​។ ជំនួយ​សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដោយ​ផ្តោតជាសំខាន់​លើ​ការលើកកម្ពស់​កម្រិតជីវភាព​តាម រយៈ​ការបង្កើន​ផលិតភាព​ផលិតកម្ម ការជំរុញ​ការអនុវត្ត​កសិកម្ម​ចម្រុះ​ដោយ​ប្រើប្រាស់​បច្ចេកទេស​ទំនើប វៃឆ្លាត ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ការអភិវឌ្ឍ​សមត្ថភាព ការ​ចងក្រង​បណ្តុំ​អាជីវកម្ម ដោយ​ឈរលើ​សុ​ឆន្ទៈ​ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ និង​២០៥០​។ លោក​បាន​បន្ថែមថា បច្ចុប្បន្ន​កម្មវិធី​នេះ​គឺមាន​ឥទ្ធិពល​ជា​វិជ្ជមាន​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​បង្កើន​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​របស់​កសិក​រ​ក្រីក្រ មាន​ទំហំ​ផលិតកម្ម​តូច និង​ងាយ​រងគ្រោះ ដោយ​ផ្តោតជាសំខាន់​លើ​ការលើក​កំពស់​ប្រសិទ្ធភាព​សេវាកម្ម​ធាតុ​ចូល​កសិកម្ម ឆ្លើយតប​តាម​តម្រូវការ​កសិករ​ខ្នាតតូច និង​ជួយ​ពួកគាត់​ឲ្យ​ចេះ​ធ្វើ​អាជីវកម្ម​កសិកម្ម​ពី​បែប​ចិញ្ចឹមជីវិត ទៅជា​កសិកម្ម​តាមបែប​ពាណិជ្ជកម្ម​ឈរលើ​គោលការណ៍​នៃ​ការអភិវឌ្ឍ​ប្រកប ដោយ​ចីរភាព និង​និរន្តរភាព​។​

​ជាក់ស្តែង ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា អំណោយ​ធាតុ​ចូល​កសិកម្ម​នាពេលនេះ ពិតណាស់​បាន​ចូលរួម​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន កាលពី​ថ្ងៃទី​២៤ ខែតុលា គឺ​បញ្ជា​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ចុះមក​ស្តារ​ផលិតកម្ម​ស្បៀង ពិសេស​ដំណាំ​ស្រូវ​ក្រោយពេល​ទឹក​ស្រក​។ ព្រឹក​មិញ​យើង​ចែក​ពូជស្រូវ ហើយ​ល្ងាច​នេះ​យើង​ចែក​ពូជ​បន្លែ និង​ធាតុ​ចូល​កសិកម្ម​មួយចំនួនទៀត សកម្មភាព​ទាំងពីរ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា វា​គ្រាន់តែ​ជា​អំណោយ​បឋម​សម្រាប់​ស្តារ​ផលិតកម្ម​ស្បៀង​ឡើងវិញ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​សំខាន់​ជាង​នេះ​គឺ​ឯកឧត្តម​រដ្ឋមន្ត្រី ជាពិសេស​សម្តេច​តេ​ជោ​បាន​ផ្ញើជូន​នូវ​ក្តីសង្ឃឹម លើក ទឹកចិត្ត និង​ជំរុញ​ឲ្យ​ប្រជាកសិករ​ត្រូវខិតខំ​ពង្រីក​សកម្មភាព​ស្តារ​ដំណាំ​ស្រូវ ចិញ្ចឹមសត្វ ត្រី កង្កែប ដាំ​បន្លែ និង​ដំ ណាំ​រួមផ្សំ​ឲ្យ​កាន់តែ​សកម្ម​ទ្វេ​ឡើង​ថែមទៀត​ដើម្បី​សមាជិក​បណ្តុំ​គ្រប់ៗ​គ្រួសារ​មាន​ស្បៀង​ហូបចុក​គ្រប់គ្រាន់ ក្នុង​បរិបទ​នៃ​គ្រោះធម្មជាតិ​ដែល​យើង​កំពុង​ប្រឈម ហើយ​ពិតណាស់​រាជរដ្ឋាភិបាល ដែលមាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​សេនាធិការ​នឹង​នៅ​រង់ចាំ​ផ្តល់​ការជួយឧបត្ថម្ភ និង​គាំទ្រ​គ្រប់ពេលវេលា ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រជាកសិករ​យើង​ណា​ម្នាក់​ស្លាប់​ដោយសារ​ខ្វះ​ស្បៀង​បានឡើយ​។ នាពេលនេះ លោក​បាន​ណែនាំ​ឲ្យ​អង្គភាព​អនុវត្ត​កម្មវិធី និង​អ្នកទទួលផល​ពី​គម្រោង​ត្រូវធ្វើ​បច្ចុប្បន្នភាព​អំពី​សកម្មភាព​ថ្មីៗ​បន្ថែមទៀត ធ្វើយ៉ាងណា​ឲ្យ​ស្របទៅនឹង​ស្ថានការណ៍​បច្ចុប្បន្ន (​ជំងឺឆ្លង​កូ​វីដ​-១៩ និង​គ្រោះទឹកជំនន់​) ដើម្បី​ក្រសោប​យក​ឱកាស​មាស ចាប់យក​កាលានុវត្តភាព បង្កើន​ការផលិត ធានា​ដល់​ការផ្គត់ផ្គង់​ទាំង​ក្នុងពេល​បច្ចុប្បន្ន ក៏ ដូចជា​ពេលអនាគត ធ្វើយ៉ាងណា​កាត់បន្ថយ​ថ្លៃដើម កាត់បន្ថយ​ពលកម្ម ប្រើប្រាស់​បច្ចេកវិទ្យា​សមស្រប​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×