Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ហេតុការណ៍​ឡាន​ទំនើប Rolls-Royce បាញ់​កង់​បី​ឥណ្ឌា​ផ្ទើ​ល​ទាំងយប់ ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បាន​ពោល​ពាក្យ​ទៅលើ​ករណីនេះ​ថា​…

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ត និង​មហាជន​ជាច្រើន បានដឹង​ហើយ ចំពោះ​ករណី​ផ្ទុះអាវុធ​ដោយ​ម្ចាស់​រថយន្ត Roll-Royce បាន​ដក​កាំភ្លើង​បាញ់​ទៅលើ​កង់​បី​១​គ្រឿង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង កាលពី​វេលា​ម៉ោងជាង ១០ យប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី កែង​នឹង​ផ្លូវ​261 ទល់មុខ​ហាង Dominos Pizza សង្កាត់​ទឹកល្អក់​1 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​បើតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​យប់កើតហេតុ​នោះ គឺមាន​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង ក្នុងនោះ​១​គ្រឿង​ម៉ាក Rolls-Royce ពណ៌​ស​និង​១​គ្រឿង​ទៀត​ម៉ាក Lexus LX570 ពណ៌​ខ្មៅ (​មិន​ចាំ​ស្លាក​លេខ​) បាន​ផ្ទុះ​កំហឹង​នឹង​កង់​បី (PassApp) ១​គ្រឿង ជិះ​កាត់​ពីមុខ​រថយន្ត​ពួកគេ ហើយ​ស៊ី​ផ្លេ​មិន​ចេញ​។ បន្ទាប់មក ពួកគេ​ក៏​ចុះ​ពី​រថយន្ត​ទៅ​ស្តី​ឲ្យ និង​ចង់​បង្ក​ហឹ​ង្សា​វាយតប់​គ្នា​ទៀតផង ប៉ុន្តែ ដោយសារ​តែមាន​មនុស្ស​ច្រើន​ជួយ​ឃាត់​កុំ​ឲ្យ​ប្រើ​អំពើហិង្សា ពួកគេ​ក៏បាន​ឡើង​រថយន្ត​ជិះ​ចេញទៅ​។​

​ប្រភព​បន្តថា ដោយសារតែ​អ្នករត់​កង់​បី​ឥណ្ឌា ក៏​មិន​ណ​យ ក៏បាន​បើក​កង់​បី​ដេញតាម​បន្ត​រករឿង​ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​ទាំង​២​គ្រឿង​នោះ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ទ្រាំ​ពុំបាន​ក៏​ដក​កាំភ្លើង​បាញ់​កង់​បី​នោះ​ជាច្រើន​គ្រាប់ បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ចុះមក​ត្រួតពិនិត្យ​ទាំងយប់​។ តែ​យ៉ាងណា ក្រោយពេល​បាញ់​រួច រថយន្ត​ស៊េរី​ទំនើប​ទាំង​គ្រឿង​នោះបាន​បើកចាក​ចេញពី​កន្លែងកើតហេតុ​បាត់ទៅហើយ​។​

​ដោយឡែក ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល ក្រោយពី​បានឃើញ​ករណីនេះ​បាន​កើតឡើង​បែបនេះ លោក​ក៏បាន​បញ្ចេញមតិ​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​បងប្អូន​រត់​ម៉ូតូ​កង់​បី​ដាក់​កា​ម៉េ​រ៉ា​សុវត្ថិភាព​ដើម្បី​ថតរូប​ភាព​រាល់​បាតុភាព​កើតឡើង​បែបនេះ ដើម្បី​ជា​ជំនួយ​ដល់​ការស្រាវជ្រាវ​របស់​សម​ត្ថ​កិច្ច​។ ប៉ុន្តែ​ក៏​សំណូមពរ​ដល់​បងប្អូន​រត់​កង់​បី​ត្រូវគោរព​ច្បាប់​ចរាចរណ៍ បើកបរ​ប្រកាន់​ជួរ​បន្ទាត់​ឲ្យ​បាន​ត្រឹមត្រូវ និង​វ៉ា​ជែង​ប្រកបដោយ​ការ​ប្រយ័ត្ន​ប្រ​យ៉ែ​ង​ជៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​»៕ ដោយ​៖ លឹម​ហុង​

spot_img
×