Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទង្វើ​ដ៏​គំរូ​ប៉ូលិស​ចរាចរណ៍​ម្នាក់ បាន​ដឹក​ជនរងគ្រោះ​ពីរ​នាក់​ម្តាយ​និង​កូន ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ ផ្ទុះ​ការសរសើរ​ស្ញប់​ស្ញែ​ង​ខ្លាំង (​វីដេអូ​)

spot_img

​ខេត្ត​ព្រះសីហនុ​៖ ទង្វើ​នៃ​សកម្មភាព​ដ៏​គំរូរ​បស់បង​នគរបាល​នគរ​បាលច​រា​ចរណ៍​ខេត្ត​ព្រះសីហនុ​ម្នាក់ ដែល​ពុំ​ត្រឹមតែ​ចុះ​អន្តរាគមន៍​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​យកអាសា​ដឹក​ជនរងគ្រោះ​ទាំង​ម្តាយ​និង​កូន ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស បានធ្វើ​ឲ្យ​មហាជន​សម្តែង​នូវ​ការកោតសរសើរ​ស្ញប់ស្ញែង​យ៉ាងខ្លាំង​តែម្តង​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឡេង ប៊ុន​នី Leng Bunny បាន​បង្ហោះ​វីដេអូ ដោយ​ភ្ជាប់​សារ​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​សកម្មភាព​ប្រជាពលរដ្ឋ​ថត​បាន និង​ថ្លែងអំណរគុណ​ដល់​នគរ​បាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ បាន​អន្តរាគមន៍​ដឹក​ឣ្ន​ក​រងគ្រោះ​២​នាក់ ម្តាយ​និង​កូន​ដែល​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​សូមបញ្ជាក់ថា​នេះ ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ដី​ជាមួយ​ម៉ូតូ​នៅ​ផ្លូវបំបែក​ចូល​ផ្សារលើ តាមផ្លូវ​ឯករាជ្យ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​ម៉ោងជាង​៨ ព្រឹក​ថ្ងៃ​២៨ ខែតុលា ឆ្នាំ​២០២០»​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​សកម្មភាព​ដ៏​ប្រពៃ​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន ក៏បាន​ផ្ទុះ​ការកោតសរសើរ​ថា​៖ «​ខ្ញុំ​ធ្លាប់​ជិះ​ប៉ះពារ​គ្នា គាត់​មក​ដោះស្រាយ​ឲ្យ​ដោយ​ស្មើភាព ហើយ​មិន​ទទួលយក​ប្រយោជន៍​អី​ទេ ពិតជា​ប៉ូលិស​បម្រើប្រជាជន​មែន​, សូម​សរសើរ ដល់​នាយ​នគរបាល​ដែល​ចេះ​យកអាសា​ដល់​ប្រជាពលរដ្ឋ តើ​មាន​ប៉ុន្មាន​នាក់​ទៅ​ន៎​ស្រុក​ខ្មែរ​ដែលមាន​ប៉ូលិស​ល្អ​បែបនេះ ប្រទេស​យើង​ចង់​មាន​អ៊ីចឹង​…»៕ ដោយ​៖ លឹម ហុង​


spot_img
×