Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បើក​កិច្ចប្រជុំ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡេ ឌឹ​កថា​យ ដើម្បី​វាយតម្លៃ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​ព្រំដែន​កន្លងមក​

spot_img

​ស្វាយរៀង ៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​រវាង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ និង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​ក្រសួង​ការពារ​ប្រទេស នៃ​សាធារណ​:​រដ្ឋ​សង្គមនិយម​វៀតណាម​ធ្វើឡើង​នៅ ថ្ងៃ​ពុធ ទី​២៨ តុលា ២០២០​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជួបប្រជុំ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡេ ឌឹ​កថា​យ មេបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន ក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​-​ម៉ុក​បាយ ដើម្បី​ពិភាក្សា និង​វាយតម្លៃ​លើ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​គ្រប់គ្រង និង​ការពារ​ព្រំដែន​ក្នុង​រយៈពេល​កន្លងមក​។​

​ក្នុងជំនួប​នេះ ភាគី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ រាប់​ចាប់តាំងពី​ឆ្នាំ​២០០៤ មក ដែល​គឺជា​ការចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស និង​ប្រជាជន​ទាំងពីរ និង​ថែ​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​នៅតាម បណ្តោយ​ព្រំដែន បង្កលក្ខណៈ​អំណោយផល​ដល់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​, ទេសចរណ៍ និង​ជីវភាព​រស់នៅ​ដោយ​សុខសាន្ត​របស់​ប្រជាជន​ទាំងសងខាង​។​

​ជាពិសេស នៅ​ចំពោះមុខ​បញ្ហា​ប្រឈម​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩ បណ្តា​កងកម្លាំង​នៅតាម​បណ្តោយ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ក៏បាន​ខិតខំ​សហការ​ជួយ​គ្នា​ទៅវិញទៅមក​ទាំង​ស្មារតី និង​សម្ភារ ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​សម្រាប់​ទិសដៅ​ទៅមុខ ភាគី​ទាំង​ពីរបាន​ឯកភាព​បន្ត​ពង្រឹង​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​សកម្ម​រីកចម្រើន​ទៅមុខ​បន្ថែមទៀត ដើម្បី​ធានាបាន​នូវ​ព្រំដែន​សន្តិភាព និង​ការអភិវឌ្ឍ​សម្រាប់​ប្រទេស​ទាំងពីរ ដោយ​ផ្តោតលើ​អាទិភាព​មួយចំនួន ដូចជា ការបន្ត​កិច្ចសហការ​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ការចូលរួម​បង្កលក្ខណៈ​ដល់​ភារកិច្ច​ខ័​ណ្ឌ​សីមា និង​ការបោះបង្គោល​ព្រំដែន​ឱ្យបាន​ឆាប់​ចប់​ជា​ស្ថាពរ ទៅតាម​ផែនការ​ការងារ​របស់​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​។ ការជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រ​យ​ទ្ធ​ប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ព្រមទាំង​ការគាំទ្រ​លើ​ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×