Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា អរគុណ​ប្រទេស​អាស៊ាន​បូក​៣ សម្រាប់​កិច្ចសហប្រតិបត្តិការ​លើក​កម្ពស់​ភាព​ប្រកួតប្រជែង និង​ភាពបត់បែន​នៃ​ធនធានមនុស្ស​អាស៊ាន​នៅក្នុង​វិស័យ​ការងារ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​ថ្លែង​អរគុណ​ចំពោះ​ប្រទេស​អាស៊ាន​បូក​៣ សម្រាប់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​រឹងមាំ ដើម្បី​វិបុលភាព និង​ភាព​ស្អិតរ​មួ​តនៃ​សហគមន៍​អាស៊ាន​នាពេល​កន្លងមក​។ ការ​ថ្លែង​បែបនេះ​របស់​ឯកឧត្តម ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​បូក​បី (​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​) តាមរយៈ​ប្រព័ន្ធ​វីដេអូ ក្រោម​មូលបទ “​ការលើកកម្ពស់​កម្មក​រ​និយោជិត​អាស៊ាន ដើម្បី​ភាព​ប្រកួតប្រជែង ភាព​ធន់ និង​ភាពបត់បែន សម្រាប់​អនាគត​នៃ​ការងារ​” ដែល​រៀបចំ​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​អាណត្តិ​ជា​ប្រធាន​ប្តូ​វេន​អាស៊ាន នា​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បន្តថា កម្ពុជា​តែងតែ​ស្វាគមន៍​ក្នុង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន ភាគី​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​នានា ក្នុងការ​សម្រេចបាន​នូវ​ចក្ខុវិស័យ​អាស៊ាន​ក្នុងការ​លើកកម្ពស់​ភាព​ប្រកួតប្រជែង ភាព​ធន់ និង​ភាពបត់បែន​របស់​ធន​ធាន​មនុស្ស​អាស៊ាន​នៅក្នុង​វិស័យ​ការងារ នាពេល​អនាគត​។​

​គួរ​បញ្ជាក់ថា ជា​លទ្ធផល នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​បូក​បី បានអនុម័ត​លើ​ផែនការ​ការងារ​របស់​ក្រុមការងារ​ឧ​ត្ត​ម​មន្ត្រី​ការងារ​អាស៊ាន​បូក​បី ឆ្នាំ​២០២១-២០២៥ និង​សេចក្តីប្រកាស​រួម កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​អាស៊ាន​បូក​៣ លើក​ទី​១១ ផងដែរ​៕
​ដោយ​៖CEN


spot_img
×