Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ឧកញ៉ា ហូ ចំរើន ត្រូវ​តុលាការ​ដោះលែង​

spot_img

​ភ្នំពេញ​៖ តុលាការ​ដោះលែង អតីត​ឧកញ៉ា ហូ ចំរើន ឲ្យ​មាន​សេរីភាព​ឡើងវិញ​ហើយ កាលពី​ព្រលប់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០​បន្ទាប់ពី តុលាការ​ប្រកាស​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ២​ឆ្នាំ​៦​ខែ ។​

​អតីត​ឧកញ៉ា ហូ ចំរើន ត្រូវ តុលាការ ចោទប្រកាន់​ពីបទ​ល្មើស​ឆបោក​ប្រាក់​ក្រុមហ៊ុន​ចិន រាប់លាន​ដុល្លារ​អាមេរិក ហើយ​ត្រូវ​តុលាការ​ប្រកាស​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ២​ឆ្នាំ​៦​ខែ និង​សងលុយ​ទៅ​ដើមបណ្តឹង​ជិត ១០០​លាន​ដុល្លារ​។​

​លោក​ហូ ចំរើន អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​យោធា​ក្រសួងការពារជាតិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ និង​មាន​មុខងារ​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​កំពូល​។
​ប៉ុន្តែ​ក្រោយពេល ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រះមហាក្សត្រ​បានចេញ​ព្រះរាជក្រឹត្យ បញ្ចប់​មុខតំណែង​ទាំងអស់​រាប់ទាំង​មុខងា​រ​ជា​ឧកញ៉ា​ផងដែរ​។​

​គួររំលឹកថា អ្នកវិនិយោគ​ជនជាតិ​ចិន​ចំនួន​២​នាក់ និង ជនជាតិ កូរ៉េ​ម្នាក់ បានដាក់​ពាក្យបណ្តឹង​ដាច់ដោយឡែកៗ​ពីគ្នា ទៅ តុលាការ ដែលមាន​កម្មវត្ថុ​ប្តឹង​អតីត ឧកញ៉ា ហូ ចំរើន ពីបទ ស៊ីដាច់​លុយ ជាង​២០០ លាន​ដុល្លារ អាមេរិក តាម​រូបភាព​អភិវឌ្ឍន៍​មន្ទីរពេទ្យ​ទំនើប នៅ ទីក្រុង តាខ្មៅ និង គម្រោង​អភិវឌ្ឍន៍ មួយចំនួនទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×