Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាន់​! ផ្លូវជាតិ​លេខ​៤១ ពេលនេះ ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ខ្លាំងណាស់ សូម​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​នេះ មេត្តា​រក​ផ្លូវ​វាង​បណ្តោះអាសន្ន​

spot_img

​កំពង់ស្ពឺ​៖​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ នៅមុននេះ​បន្តិច ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ បានចេញ​នូវ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​បាន​ជ្រាបថា ផ្លូវជាតិ​លេខ​៤១ នៅពេលនេះ កំពុង​ខូចខាត​ខ្លាំងណាស់ ក្រោយ​ឥទ្ធិពល​ជំនន់​ទឹកភ្លៀង​ដ៏​ធ្ងន់ធ្ងរ​កន្លងមកនេះ ដោយ​សូម​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​កំណាត់​ផ្លូវ​នេះ រក​ផ្លូវ​វាង​ជា​បណ្តោះអាសន្ន​។​

​ក្នុងនោះ រដ្ឋបាល​ខេត្ដ​កំពង់ស្ពឺ បានបញ្ជាក់​ឲ្យ​ដឹងថា ក្រោយ​ជំនន់​ទឹកភ្លៀង​ប៉ុន្មាន​ថៃ្ង​កន្លងមកនេះ​ផ្លូវជាតិ​លេខ​៤១ រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​មានការ​ជួសជុល​បន្ទាន់​។​

​អាស្រ័យហេតុនេះ បងប្អូន​ប្រជាពលរដ្ឋ​សាធារណជន​ដែល​មានបំណង​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤១ ឆ្ពោះ ទៅកាន់​ខេត្ដ​ផ្សេងៗ ឬ​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​រក​ផ្លូវ​វាង​ផ្សេង​ជៀសវាង​ការកកស្ទះ​ចរាចរណ៍ និង​ខាត​ពេលវេលា​ក្នុងការ​ធ្វើដំណើរ ពិសេស​បងប្អូន​ដែលមាន​កិច្ចការ​បន្ទាន់ៗ​ចាំបាច់ គួរ​រក​ផ្លូវ​វាង​ជា​បណ្ដោះអាសន្ន​សូម​ការយោគយល់ និង​អធ្យាស្រ័យ​ចំពោះ​បញ្ហា​ខាង​លេ​នេះ​។​

​សូម​ជូនពរ​ពុក​ម៉ែ មាមីង បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ធ្វើដំណើរ​ប្រកបដោយ​សុខ​សុវត្ថិភាព ក្នុង​រយៈពេល​ថៃ្ង​ឈប់សំរាក និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕ ដោយ​៖ លឹម ហុង​

spot_img
×