Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហួសចិត្ត​ណាស់​! ពីមុន​បារម្ភ​ផ្លូវ​តូច​ពិបាក​ចេញចូល​ម៉ូតូ និង​ឡាន តែ​ឥឡូវនេះ​លែង​បារម្ភ​ទៀតហើយ ព្រោះ​អស់​ផ្លូវ​ហើយ​…

spot_img

​ភ្នំពេញ​៖ ទង្វើ​នៃ​ការ​លោភលន់ ចង់បាន​ដ៏​ជ្រុល​ហួសហេតុ មិន​ស្គាល់​សូម្បីតែ​ចំណីផ្លូវ​សាធារណៈ ពី​សំណាក់​អ្នកភូមិ​មួយចំនួន ដោយ​ធ្វើ​របង​រំលោភ​លើផ្លូវ​ធ្វើដំណើរ ដែល​សូម្បីតែ​ដើរ​ក៏​មិន​ចង់​កើត គឺ​តែង​កើតមានឡើង ហើយក៏​ត្រូវបាន​គេ​បង្ហោះ​ឲ្យ​មហាជន​នៅក្នុង​បណ្តាញ​សង្គម បានឃើញ​ជារឿយៗ​។​

​ដោយឡែក ករណី​ដ៏​ហួសចិត្ត​មួយទៀត បង្ហាញ​ពី​ទង្វើ​ម្ចាស់ផ្ទះ​គ្រួសារ​២​ដែល​ប្រជែង​គ្នា​បោះ​បង្គោលរបង​រំលោភ​ផ្លូវ​ធ្វើដំណើរ​ចេញចូល​ក្នុងភូមិ ដែល​ដើរ​ខ្លួន​មួយ​ទម្រាំ​ចេញរួច​ទាំង​វេទនា ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចាប់អារម្មណ៍ និង​ចែករំលែក​តៗ​គ្នា​ផ្ទុះ​ការភ្ញាក់ផ្អើល​ជាថ្មី ក្រោយពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បឿន ចាន់​រឹក បាន​បង្ហោះ​រូបភាព​១​សន្លឹក​ដ៏​សែន​ហួសចិត្ត និង​ភ្ជាប់​សារ​លើកឡើង​បែបនេះ​ថា​៖ «​ពីមុន​បារម្ភ​ព្រោះ​ផ្លូវ​តូច​ពិបាក​ចេញចូល​ម៉ូតូ និង​ឡាន ឥលូវ​លែង​បារម្ភ​ទៀតហើយ ព្រោះ​អស់​ផ្លូវ​ហើយ​»​។​

​ទោះយ៉ាងណា គណនី​ខាងលើ គាត់​បាន​ប្រាប់ថា ករណីនេះ​ពុំបាន​ដឹងថា​កើតឡើង​នៅ​ភូមិ​ស្រុក​ណា​នោះទេ ដោយ​គាត់​បាន​ស៊ែ​រត​ពី​គេ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​មនុស្ស​ដែលមាន​ចិត្ត​លោភលន់​ប្រភេទៗ​នេះ បើក​ខួរ​ពិចារណា​ខ្លះ​ផង​ទៅ​។​

​ក្រោយពី​បានឃើញ​ទង្វើ​ដ៏​ជ្រុល​ហួសហេតុ​នេះ មហាជន​នៅក្នុង​បណ្តាញ​សង្គម បាន​សម្តែង​ការ​ស្អប់ខ្ពើម និង​ដាក់​យ៉ាង​ចាស់ៗ​ដៃ​ថា​៖ «​មនុស្ស​លោភលន់​តែ​ប៉ុណ្ណឹង​ឯង មិនដឹងថា​វា​ខួរក្បាល​អី​ទេ ខ្ញុំ​ធ្លាប់​ជួប​ហើយ​, ងាប់​ទៅយក​ទៅតាម​មែន​.. អា​មនុស្ស​ចឹ​ង​បាន​ភ្លើង​ឆេះ​ផ្ទះ​តាស់ ចាំមើល​ឡានទឹក​ទៅតាម​ណា​,… » ៕ ដោយ​៖ លឹម ហុង​


spot_img
×