Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​បុក​គេ​អត់​ទទួលកំហុស តែ​ពួក​ទំនើង​ទាំងនេះ​ចុះ​ពី​រថយន្ត​អត់​សួរនាំ​ច្រើន ទាញ​កាំបិត​​ដេញ​​ចាក់​​​ប្រហារ​​ម្ចាស់​រថយន្ត​រង​គ្រោះ​យ៉ាងសាហាវ​​!

spot_img

ប៉ុន្មាន​ម៉ោង​មុននេះ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ Jimmy បាន​ចែករំលែក​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ខ្លា​ចមួយ ដែល​បងប្រុស​របស់គាត់ ត្រូវបាន​បុរស​ច​រិ​កពាល​ពីរ​បីនាក់ ចាក់​បណ្តាល​ឲ្យ​រងរបួស​គួរ​ឲ្យ​អាសូរ ។ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅពេល Jimmy កំពុង​អង្គុយ​រង់ចាំ​បងប្រុស​របស់គាត់​នៅ​រថយន្ត​នៅ​ចំណុច​ភ្លើងស្តុប Kuchai Avenu ។​

Jimmy បាន​សរសេរ​រៀបរាប់​អំពី​ដំណើររឿង​រ៉ាវ​នេះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់គាត់ យ៉ាង​ដូច្នេះ​ថា​៖

«​ដំបូង​ឡើយ រថយន្ត Proton Saga BLM (WTP 5263) បាន​បើក​បុក​ក្បាល​រថយន្ត​របស់ខ្ញុំ ។ ប៉ុន្តែ ជំនួស​ឲ្យ​ការឈប់ រថយន្ត​នោះបាន​បន្ត​បើក​ចេញ ។ ហេតុនេះ បងប្រុស​របស់ខ្ញុំ​ក៏បាន​បើករថយន្ត​ដេញតាម ក្នុង​បំណង​សួររក​ហេតុផល​ជាមួយ​អ្នកបើកបរ​នោះ ។ នៅពេល​ចេញដំណើរ​បាន​ចម្ងាយ ៤០០ ម៉ែត្រ ដល់​ចំណុច​ភ្លើងស្តុប​ក្រោម​ស្ពាន​អាកាស បងប្រុស​របស់ខ្ញុំ​ក៏​ឈប់ និង​ចុះ​ពិនិត្យមើល​រថយន្ត ខណៈ​អ្នកបើកបរ​បង្ក ក៏បាន​ឈប់​ពិនិត្យមើល​រថយន្ត​រប​ស់​ខ្លួន​ផងដែរ​» ។ ប៉ុន្តែ ពុំបាន​ប៉ុន្មាន​វិនាទី​ផង ស្រាប់តែ​បុរស​អ្នកបើកបរ​នោះ ស្ទុះ​មក​វាយប្រហារ​បងប្រុស​របស់ខ្ញុំ ប្រដាប់អាវុធ​នៅ​ដៃ​គួរ​ឲ្យ​ខ្លាច ។​

Jimmy បន្តថា​៖ «​បងប្រុស​របស់ខ្ញុំ​បាន​ដួល​ទៅនឹង​ចិញ្ចើមផ្លូវ ខណៈ​គ្នា​គ្នា​របស់​ពួកគេ​បាន​ចុះ​ពី​រថយន្ត​ជា​បន្តបន្ទាប់ ក្នុង​កាយវិការ​ជក់បារី​ធ្វើ​ដូច​បងធំ​ក្នុង​រឿង​អីចឹង ។ ទោះយ៉ាងណា បងប្រុស​របស់ខ្ញុំ នៅតែ​ព្យាយាម​ប្រឈមមុខ​ជាមួយ​ពួកគេ ដើម្បី​សួររក​ហេតុផល ។ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេ​បែរជា​ព្រួត​វាយប្រហារ​មក​លបង​ប្រុស​របស់ខ្ញុំ ដោយ​ពួកគេ​បាន​ប្រើ​កាំបិត​ចាក់ បណ្តាល​ឲ្យ​រងរបួស​ស្រាល​ច្រើន​កន្លែង​នៅត្រង់​ផ្ទៃមុខ និង​រងរបួស​ធ្ងន់​នៅត្រង់​ភ្លៅ​របស់គាត់​» ។​

​ទន្ទឹម​នោះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត ដែល​បានឃើញ​ព័ត៌មាន​នេះ មានការ​ស្លុតរន្ធត់ និង​អាណិតអាសូរ​បុរសរងគ្រោះ​យ៉ាងខ្លាំង និង​ស្នើសុំ​ប៉ូលីស​តាម​ស្វែងរក​ពួក​បុរស​ទំនើង​ទាំងនោះ មក​កាត់ទោស​ឲ្យ​ធ្ងន់ធ្ងរ ពុំនោះសោត ពួកវា​នឹង​នៅតែ​ព្រហើន ដើរ​បង្ករឿង​គេ​បែបនេះ ៕ ចន្ទី

  

spot_img
×