Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួច​ម៉ូតូ​ពី​ស្រុក​កំរៀង បាន​ហើយ​តែ​ត្រូវ សមត្ថកិច្ច​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​និង​ដកហូត​ម៉ូតូ​បានមក​វិញ​នៅ​ក្រុង​បាត់ដំបង​

spot_img

បាត់ដំបង​៖​ពីថ្ងៃ​ទី ២៨ ខែ តុលា ឆ្នាំ ២០២០ អនុវត្តតាម​បទបញ្ជា​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ដោយបាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី​ពី​ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង នា​វេលា​ម៉ោង ១៣​និង​៤៨ នាទី​លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​បាន​ចាត់តាំង​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចេញ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​លួច​ម៉ូតូ​០១​ករណី ដែល​មុខសញ្ញា​មក​សម្ងំ​លាក់ខ្លួន​នៅ​ចំណុច​បរិវេណ​ស្ថានីយ៍​រថភ្លើង​ក្នុងភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។

​ជនសង្ស័យ​ឈ្មោះ វង្ស ផាន់​រ៉ា ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មាន​ទីលំនៅ​និង​មុខរបរ​បច្ចុប្បន្ន​មិន​ពិតប្រាកដ បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូរ​មួយគ្រឿង​របស់​ជនរងគ្រោះ​ឈ្មោះ វន វ៉ាន់ ភេទ ប្រុស រស់នៅ​ភូមិ​ឡាក់​ហុក​ពីរ ឃុំ​កំរៀង ស្រុក​កំរៀង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល ២០​និង​០០ នាទី ហើយ​គេចខ្លួន​មក​សម្ងំ​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​បាត់ដំបង​នេះ ។​

​ក្នុងពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​នគរ​បាល​បានធ្វើ​ការដកហូត​វត្ថុតាង​រួមមាន​៖ ម៉ូតូ​ចំនួន​០១ គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១១ ពាក់​ស្លាក​លេខ បាត់ដំបង 1I 3335 ដែលជា​របស់​ជនរងគ្រោះ​ខាងលើ ហើយ​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×