Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ប្រកាស​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​មានការ​ភ្ញាក់ផ្អើល ករណី​ចែកចាយ​នូវ​ព័ត៌មាន​ជនជាតិ​ចិន វាយ​កាប់​គ្នា​រវាង​ជនជាតិ​ចិន​ដូចគ្នា​

spot_img

ខេត្ត​ព្រះសីហនុ ៖ នា​រសៀល​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ​២០២០​នេះ ក្រោយពី​ឃើញ​ការបន្ត​បង្ហោះ និង​ផ្សាយ​ចែកចាយ​នូវ​ព័ត៌មាន​ជនជាតិ​ចិន វាយ​កាប់​គ្នា​រវាង​ជនជាតិ​ចិន​ដូចគ្នា ស្ថិតក្នុង​សង្កាត់​លេខ​៤ ម្តុំ​តោ​ពីរ ឥតឈប់ឈរ ភ្លាមៗ​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានធ្វើ​ការទទូច​ស្នើសុំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ទាំង​ក្នុង និង​ក្រៅ​បណ្តាញ​សង្គម ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ សូមកុំ​មានការ​ភ្ញាក់ផ្អើល​លើ​ករណី​ខាងលើ ដោយហេតុថា ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង ១១​និង​៣០​នាទី​យប់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បានបញ្ជាក់​បន្ថែមទៀត​ថា គណៈ​បញ្ជារ​ការឯកភាព​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កងកម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត ចុះបង្ក្រាប​ភ្លាម​និង​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ ខណៈនោះ​ដែរ ខាង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បានធ្វើការ​តាម​នីតិវិធី​ច្បាប់​រួចរាល់ តាំងពី​យប់​ថ្ងៃទី​២៧​នោះមក​ម្លេះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×