Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​រាជធានី​ភ្នំពេញ ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ស្របតាម​អនុសាសន៍​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គឺ “​មិនត្រូវ​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយឡើយ​”

spot_img

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ផ្តល់ជូន​នូវ​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥៩៣​គ្រួសារ នៅ​ខណ្ឌមានជ័យ ដែល​ទទួលរង​គ្រោះ​ដោយ​ដោយ​ទឹកជំនន់​នេះ គឺ​ពិតជា​បានបង្ហាញ​ឱ្យឃើញ​កាន់តែច្បាស់​អំពី​ការយកចិត្តទុកដាក់ សម្រាល​ការលំបាក វប្បធម៌​នៃ​ការចែករំលែក និង​ជាការ​ចូលរួម​គាំពារ​ដោះស្រាយ​ដោយផ្ទាល់ ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ស្របតាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពោល គឺ “​មិនត្រូវ​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយឡើយ​” ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​នាំយក​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៥៩៣​គ្រួសារ ស្ថិតនៅក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ ។​

​នៅក្នុង​ឱកាស​នោះ​អភិបាល​រាជធានី​ភ្នំពេញ បានប្រកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ជួប​ការលំបាក​ក្នុង​ជីវភាព​គ្រួសារ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នាពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ហើយ​មិនទាន់​បានទទួល​អំណោយ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ឬ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ស្បៀងអាហារ អាចមក​ធ្វើ​ទំនាក់ទំនង​មក​សង្កាត់ និង​ខណ្ឌ ឬ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នានា នៅ​ទូទាំង​រាជធានី​ដើម្បី​ឲ្យ​អាជ្ញាធរ​បាន​ជួយ​ជា​ស្បៀងអាហារ​ទាន់ពេល​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើងថា អំណោយ​ដែល​ប្រគល់ជូន​ប្រជាពលរដ្ឋ​ទាំង​៥៩៣​គ្រួសារ​នេះ គឺ​ពិតជា​បានបង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​អំពី​ការយកចិត្តទុកដាក់​ក្នុងការ​សម្រាល​ការលំបាក វប្បធម៌​នៃ​ការចែករំលែក ជាការ​ចូលរួម​គាំពារ​ដោះស្រាយ​ដោយផ្ទាល់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី គឺ​មិនត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់​បានឡើយ​។​

ឆ្លៀត​ក្នុងឱកាស​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ទាំងអស់ ដែលជា​និច្ចកាល សម្តេច​ទាំង​ទ្វេ តែងតែ​គិតគូរ​អំពី​សុខទុក្ខ និង​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ត្រប់​ពេលវេលា គ្រប់​ទីកន្លែង និង មិន​ប្រកាន់​និន្នាការ​នយោបាយ​ណាមួយ​ឡើង ពោលគឺ “​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​វត្តមាន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​” ។​

​លោក​បាន​ថ្លែងបន្តថា ដូច​អ្វីដែល​យើងទាំងអស់គ្នា បាន​ជាប់​រួចហើយ​ថា ក្នុង​រយៈពេល ១០ ខែ កន្លងទៅនេះ​៖ ស្ថិតក្នុង​ដំណាក់កាល រីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តោត​ការយកចិត្តទុកដាក់​ជាពិសេស​ចំពោះ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ដែល​ទទួលរង​ផលប៉ះពាល់ ដោយសារ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។ ចាប់តាំងពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ និង​បានប្រកាស​បន្ត រយៈពេល ៣ ខែ បន្ថែមទៀត គឺ​រហូតដល់​ថ្ងៃទី​២៤ ខែធ្នូ បំណាច់​ឆ្នាំ​២០២០​នេះ​។​
​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ របស់​រាជរដ្ឋាភិបាល គឺជា​របត់​ថ្មី​មួយ មិន​ធ្លាប់មាន​ឡើយ​នៅក្នុង​សង្គម​កម្ពុជា និង ជា ផ្នែក​មួយ​នៃ​គោលនយោបាយ​លើកកម្ពស់​ជីវភាព ដើម្បី​ជួយ​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែល​បានរួម​ចំណែក​ជំរុញឱ្យមាន​ការកែសម្រួល​កាន់តែ​ប្រសើរឡើង នូវ​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ទៅក្នុង​ចំណាត់ថ្នាក់ ក្រ​-១” និង ក្រ -២” ដូច​អ្វីដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ធ្លាប់បាន​លើកឡើង​ហើយ​ថា “​ដរាបណា​ប្រទេសជាតិ​យើង​មាន​សន្តិភាព នោះ​បញ្ហា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ​ក៏ត្រូវ​បាន​គាំពារ លើកកម្ពស់ និង​មិន​ត្រូវបាន​បំភ្លេចចោល​ឡើយ ទោះបី​ប្រទេសជាតិ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​” ។ ដោយឡែក ក្នុងអំឡុង​ខែតុលា​នេះ បន្ថែម​លើ​វិបត្តិ​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩ អាស្រ័យ​ដោយ​កត្តា​ការប្រែប្រួល​អាកាសធាតុ ដែលជា​បញ្ហា​ប្រឈម​ជាស​កល ប្រទេស​កម្ពុជា​យើង ក៏ដូចជា​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយចំនួនទៀត បាន​ទទួលរង​ផលប៉ះពាល់​ដោយសារ​ប្រព័ន្ធ​សម្ពាធ​ទាប និង​វិ​សម្ពាធ ដែល​បាន​អូស​កាត់​លើ​ផ្ទៃ​ប្រទេស បង្ក​ឱ្យ​ក្លាយទៅជា​ក្បួន​បោកបក់ នាំយកមក​ជាមួយ​នូវ​ទឹកភ្លៀង​ធ្លាក់​ជោកជាំ បង្កើតបានជា​ជំនន់​ទឹកភ្លៀង​ស្ទើរ​គ្រប់​ទីកន្លែង ហើយ​បណ្តា​ខណ្ឌ​ជាយ​រាជធានី​ភ្នំពេញ បាន​ទទួលរង​ការគំរាមកំហែង​ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​ស្ថិតក្នុង​ស្ថានភាព​មហន្ត​រាយ ក្រោម​ការចង្អុលបង្ហាញ​ជាប់​ជាប្រចាំ​ពី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កងកម្លាំង​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ មាន​ភាពម្ចាស់ការ​ខ្ពស់ បាន​សហការ​រួមគ្នា​ផ្តល់​ការសង្គ្រោះ​បាន​ទាន់ពេលវេលា ដោយ​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ចេញពី​តំបន់​រងគ្រោះ ទៅកាន់​ទីទួល​សុវត្ថិភាព និង​បាន​ផ្គត់ផ្គង់​ម្ហូបអាហារ ទឹក​សុទ្ធ បង្គន់​អនាម័យ និង​ទឹកស្អាត កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន​សមរម្យ​។ ដោយឡែក ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​បាន​បង្កើន​ការយកចិត្តទុកដាក់ ផ្តល់នូវ​អំណោយ​មនុស្សធម៌​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​ពួកគាត់​ជា​បន្តបន្ទាប់​ផងដែរ​។​

​ជាក់ស្ដែង ថ្ងៃនេះ បន្ថែម​លើស​កម្ម​ភាពចុះ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​បន្ត​ផ្តល់​អំណោយ​មនុស្សធម៌ ប្រគល់​មក​រដ្ឋបាល រាជធានី​ភ្នំពេញ សម្រាប់​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ស្ថិតនៅក្នុង​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ ចំនួន ៥៩៣ គ្រួសារ បន្ថែមទៀត​។ ថ្វីត្បិតតែ​អំណោយ ដែល​ត្រូវ​ចែកជូន នាពេលនេះ មិនអាច​សម្រាល​ទុក្ខវេទនា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ រងគ្រោះ ឱ្យ​រួច​ផុតពី​ទុក្ខលំបាក​បាន​ទាំងស្រុង ប៉ុន្តែ​អ្វីដែល​រាជរដ្ឋាភិបាល និយាយ​ជារួម និង​និយាយ​ដោយឡែក រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ផ្តល់ជូន​នេះ គឺ​ពិតជា​បានបង្ហាញ​ឱ្យឃើញ​កាន់តែច្បាស់​អំពី​ការយកចិត្តទុកដាក់ សម្រាល​ការលំបាក វប្បធម៌​នៃ​ការចែករំលែក និង​ជាការ​ចូលរួម​គាំពារ​ដោះស្រាយ​ដោយផ្ទាល់ ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ស្របតាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពោល គឺ “​មិនត្រូវ​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយឡើយ​” ។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ទាំងអស់ សូម​បន្ត និង​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព ដោយ​ត្រូវអនុវត្ត​នូវ​រាល់​វិធានការ​ទាំងឡាយ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ និង​សូម​ផ្តល់​ការថែទាំ​ឱ្យបាន​ដិតដល់​ចំពោះ​កូនចៅ កុមារា​-​កុមារី និង​មនុស្ស​ចាស់ ចៀសវាង​ការកើតមាន​បញ្ហា​សុខភាព ដូចជា ជំងឺ​រាករូស ជំងឺគ្រុនឈាម គ្រុន​ឈី​ក ឬ ជំងឺឆ្លង​ផ្សេងទៀត ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្បួន​អនាម័យ​ស្អាត ៣ ប្រការ គឺ “​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត​” ។​

​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​បញ្ជាក់ថា នៅ​ខណ្ឌមានជ័យ ប្រជាពលរដ្ឋ​ដែល​ទទួលរង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​១៦៨៩​គ្រួសារ ស្មើនឹង​៥​សង្កាត់ ក្នុងនោះ​រួមមាន​៖ សង្កាត់​ចាក់អង្រែលើ សង្កាត់​ចាក់អង្រែ​ក្រោម សង្កាត់​បឹងទំពុន​ទី​១ សង្កាត់​បឹងទំពុន​ទី​២ និង​សង្កាត់​ស្ទឹងមានជ័យ​។ មកដល់ពេលនេះ អាជ្ញាធរ​ខណ្ឌ និង​សប្បុរសជន​បាន​ចែកជូន​បងប្អូន ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទាំងនេះ​បាន​ចំនួន​៩​លើក​ហើយ ស្មើនឹង​១០៩៦​គ្រួសារ ហើយ​នេះ​ជា​លើក​ទី​១០ ដែល​លោក ឃួ​ង ស្រេង និង​លោកស្រី បាន​ប្រគល់ជូន​នាពេលនេះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×