Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ហើយ​បើក​ជា​ផ្លូវការ ការិយាល័យ​នៃ​ស្ថានទូត​ហុង​គ្រី នៅ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​និង​សហប្រតិបត្តិការ​អន្តរជាតិ​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម ក៏​ធើ ស៊ី​ចា​តូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ឯកឧត្តម ក៏​ធើ ស៊ី​ចា​តូ នឹង​ចូលជួប​សម្តែង​ការគួរសម​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រោយ​ជំនួប​សម្តែង​ការគួរ​សមនេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​បី ដូចខាងក្រោម​៖ ១. កិច្ចព្រមព្រៀង​ស្តីពី​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ចរ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី​

២.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក រវាង​ក្រសួង​ធនធានទឹក និង​ឧតុ​និយមនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងមហាផ្ទៃ​ហុង​គ្រី។

៣.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងកសិកម្ម​ហុង​គ្រី​។​

ឯកឧត្តម ក៏​ធើ ស៊ី​ចា​តូ នឹងមាន​ជំនួប​ប្រជុំ​ផ្លូវការ​ជាមួយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​នានា ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ប្រយោជន៍​និង​កង្វល់​រួម និង​បន្ត​ដោយ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​។

​ឯកឧត្តម ភី​ធើ ស៊ី​ចា​តូ នឹងមាន​ជំនួប​ដោយឡែក​ពីគ្នា ជាមួយ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង ឯកឧត្តម សួស យ៉ា​រ៉ា សមាជិកសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាងនេះទៅទៀត ឯកឧត្តម ភី​ធើ​ស៊ី​ចា​តូ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ ការិយាល័យ​នៃ​ស្ថានទូត​ហុង​គ្រី នៅ​រាជធានី​ភ្នំពេញ​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្តម ក៏​ធ្វើ ស៊ី​ចា​តូ នឹង​បន្ត​ពង្រីក និង​ពង្រឹង​បន្ថែមទៀត​នូវ ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ដ៏​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កម្ពុជា​និង​ហុង​គ្រី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×