Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ហេង រតនា ៖ សម្ភារ​ជា​ស្នាដៃ​ដូនតា ដែលមាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ សូមមេត្តា​កុំ​ប្រមូល​យកទៅ​រំលាយ​ដើម្បី​បង្កើត​រូប​បដិមា​ថ្មីៗ​

spot_img

​ភ្នំពេញ​៖ លោក​ហេង រតនា អគ្គ​ញ​នាយក​ស៊ីម៉ាក់ បាន​ឲ្យ​ដឹងថា សម្ភារ​ជា​ស្នាដៃ​ដូនតា ដែលមាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ សូមមេត្តា​កុំ​ប្រមូល​យកទៅ​រំលាយ​ដើម្បី​បង្កើត​រូប​បដិមា​ថ្មីៗ ព្រោះថា​រូប​បដិមា​ថ្មីៗ​អាច​ផលិត​ពី​ស្ពាន​ឬ​លោហធាតុ​ថ្មីៗ​ដែលមាន​លក់​នៅ​ទីផ្សារ​យ៉ាង​សម្បូរបែប​។​

​លោក​បាន​ថ្លែងថា តាមពិត​សម្ភារ​ចាស់ៗ​ទាំងនោះ​លក់បាន​តម្លៃ​ថ្លៃ​ជាង​លោហធាតុ​ដែល​មិនទាន់​កែច្នៃ ភាគច្រើន​គេ​យក​សម្ភារ​ទៅ​លក់​នៅ​ប្រទេសជិតខាង​យើង​!​។​

​ព្រះចៅអធិការ​វត្ត​កំពង់​ភ្នំ​ក្រៅ ហៅ​វត្ត​រតនា​រាម ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល បាន​ខិតខំ​ប្រមែ​ល​មូល​រក្សាទុក និង​កសាង​មហា​កុដិ​ដើម្បី​ដាក់តាំង​ជា​សារមន្ទីរ​បេតិកភណ្ឌ សម្រាប់​មនុស្ស​ខែ្មរ​ជំនាន់​ក្រោយៗ​ទៀត​បាន​ស្គាល់​និង​រៀនសូត្រ​!​។​

​សូមបញ្ជាក់ថា សម្តេច​សង្ឃនាយក ចេញ​សង្ឃប្រកាស​បញ្ឈប់​រំលាយ​វត្ថុ​បុរាណ​ដែល​ធ្វើ​ពី​ស្ពាន់​លោហៈ​ចាស់​មក​ស្ល​រំលាយ​ចាក់​សាង​ព្រះពុទ្ធ រូប​ថ្មី​ក្នុង​វត្ត​អារាម ។​

​បើតាម​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្មវត្ថុ ៖ ស្តីពី​ការបញ្ឈប់​ការរំលាយ​បំណែក ឬ​បុរាណវត្ថុ​ពេញលេញ​អំពី​លោហធាតុ ដើម្បី​សិត​ព្រះ ពុទ្ធបដិមា ឬ​រូបចម្លាក់​ផ្សេងៗ​នៅតាម​វត្ត​អារាម​។ សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ និង​យោង​ខាងលើ គណៈសង្ឃ​នាយក សូម​ប្រគេន​ព្រះ​មេគណ រាជធានី​-​ខេត្ត ជ្រាបថា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ខិតខំ​ខ្នះខ្នែង​ក្នុងការ​ការពារ​បុរាណវត្ថុ ប្រាសាទ សំណង់​ប្រវត្តិសាស្ត្រ ស្ថានីយ៍​បុរាណ​នានា ដើម្បី​ជា​ប្រយោជន៍​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​បាន​សិក្សា​រៀនសូត្រ​អំពី​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​យើង​។ ដើម្បី​ចូលរួម​ទប់ស្កាត់​ការបំផ្លិចបំផ្លាញ បុរាណ​ដ្ឋា​ន និង​ការជួញដូរ​វត្ថុ​បុរាណ​ផ្សេងៗ គណៈសង្ឃ​នាយក ស្នើ​ដល់​ព្រះ​មេគណ ព្រះ​អនុគណ​និង​ព្រះចៅអធិការ​គ្រប់​វត្ត ព្រះមេត្តា​បញ្ឈប់​ការបន្ត​ប្រពៃណី​សិត​ព្រះ​ពុទ្ធបដិមា ឬ​សម្នាក់​ផ្សេងៗ​ដោយ​ប្រើប្រាស់​បំណែក ឬ​បុរាណវត្ថុ​ពេញលេញ​អំពី​លោហធាតុ​រួមមាន សំរឹទ្ធ ប្រាក់ និង​មាស លាយ​ជាមួយ​ស្ពាន់ ទង់ដែង​ថ្មី ឬ​បំណែក​បុរាណវត្ថុ​ផ្សេងៗ​ទៀត នៅតាម​វត្ត​អារាម​។​

​អាស្រ័យ​ដូច​បាន​ប្រគេន​ខាងលើ សូម​ព្រះ​មេគណ មេត្តា​សហការ និង​ប្រគេន​ដំណឹង​នេះ ទៅតាម​បណ្តា​គ្រប់​សាលា​អនុគណ ដើម្បី​អនុវត្តតាម​សេចក្តី​ខាងលើ​ឱ្យមាន​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។​

សូម​គាំទ្រ​ព្រះរាជតម្រិះ​ដ៏​ថ្លៃថ្លា​នេះ​ក្នុងការ​អភិរក្ស​វត្ថុ​ប្រើប្រាស់​ក្នុង​សិល្បៈ​បុរាណ​ឲ្យ​មានជីវិត​បានយូរ​យារ​តទៅ​។ សូម​បង​ប្ជូ​ន​កុំ​លក់ដូរ​វត្ថុ​ចាស់ៗ​ក្នុងផ្ទះ​យើង​វា​មានតម្លៃ​ជា​ប្រ​វ​ត្តុ​សាស្ត្រ​ដែល​ឲ្យ​យើង​ដឹងថា​កាល​មុន​ដូនតា​យើង​លោក​ប្រើប្រាស់​របស់​នោះ​។
ដោយឡែក​វត្ថុ​ទាំងនោះ​ជាវ​ត្ថុ​កំណាន់​របស់​ដូនតា​យើង​មាន​ជាប់​ដិតដាម​ទឹកចិត្ត​គាត់​វា​ដូចជា​គ្រាប់ពូជ​ធារ​ដំណាំ​យើង បើ​យើង​ចោល​វា​លក់ដូរ​វា​មិន​ខុស​ណា​ពី​យើង​ចោល​ពូជ​ឬ​លក់​ពូជ​ទេ​។ ជាៗ​ពី​ផ្ទះ​ជ័យ​ភូមិ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×