Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរ និង​សប្បាយរីករាយ ក្នុង​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ថ្ងៃទី​១

spot_img

​ភ្នំពេញ ៖ នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ដំបូង នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២០​។
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា ថ្វីត្បិតតែ​យើង​មិនមាន​ពិធី​ប្រណាំងទូក​នៅ​ទីក្រុង​ភ្នំពេញ​ក៏ដោយ ក៏​បងប្អូន​ប្រជាពលរដ្ឋ​អាច​កម្សាន្ត​សប្បាយរីករាយ នៅតាម​បណ្ដា​ខេត្ត​នានា ទៅតាម​ទំនៀមទម្លាប់​របស់​ខ្មែរ​យើង​។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ក៏ដូចជា​បង្ការ​ការពា​រការ​ចម្លងជំងឺ​កូ​វីដ​១៩ ដោយ​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​សូម​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ ដើម្បីអោយ​ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស​មានឱកាស​បាន​សប្បាយរីករាយ​ក្នុង​ក្នុង​ថ្ងៃ​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​នេះ នៅ​ទូទាំងប្រទេស​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×