Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​សុក្រ​នេះ រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត លើ​បុរស​ជនជាតិខ្មែរ ជា​មន្ត្រី​ផ្នែក​ប្រតិបត្តិ​របស់​អង្គការសហប្រជាជាតិ ប្រចាំ​បេសកកម្ម​នៅ​ស៊ូដង់​

spot_img

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញសេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត លើ​បុរស​ជនជាតិខ្មែរ ជា​មន្ត្រី​ផ្នែក​ប្រតិបត្តិ​របស់​អង្គការសហប្រជាជាតិ ប្រចាំ​បេសកកម្ម​នៅ South Sudan (UNMISS) ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ស៊ូដង់​ខាងត្បូង​។​

​សេចក្តីប្រកាស​ព័​ត៌​មា​បាន​បញ្ជាក់ថា បុរស​ដែល​រកឃើញ​ឆ្លង​កូ​វីដ​១៩​ថ្មី​នេះ​អាយុ​៥១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​មន្ត្រី​ផ្នែក​ប្រតិបត្តិ​របស់​អង្គការសហប្រជាជាតិ ប្រចាំ​បេសកកម្ម​នៅ South Sudan (UNMISS) បានធ្វើ​ដំណើរ​មកពី​ប្រទេស​ស៊ូដង់​ខាងត្បូង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​គុយបា មក​បន្ត​ជើងហោះហើ​យ​នៅ​ប្រទេស​អេ​ត្យូ​បី រួម​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​នេះ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​ចំនួន​៨៧​នាក់ (​ស្ត្រី​២៥​នាក់ កុមារ​៤​នាក់ ទារក​១​នាក់ និង​បុរស​៥៧​នាក់​) ដែល​ក្នុង​ចំនួន​នេះ មាន​អ្នកជំងឺ​ខាងលើនេះ​ផងដែរ​។ រីឯ​អ្នកដំណើរ​ចំនួន ៨៦​នាក់​ទៀត ដែលមាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩​នោះ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​វិទ្យាល័យ​ពោ​ចិន​តុង និង​សណ្ឋាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៣០ ខែតុលា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​២៩១​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​២៨៣​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត​ចំនួន​៨​នាក់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×