Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ហេង សំរិន ៖ ឱកាស​ឈប់សម្រាក​ពី​ការងារ​ដូច្នេះ បងប្អូន​ជនរួមជាតិ បាន​ជួបជុំ​ក្រុមគ្រួសារ ធ្វើដំណើរ​កម្សាន្ត បាន​យ៉ាង​សប្បាយរីករាយ​នៅតាម​រមណី​យដ្ឋា​ន​នានា

spot_img

​ភ្នំពេញ​៖ សម្ដេច​ហេង​សំរិន​ប្រធានរដ្ឋសភា​បាន​សរសេរ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​កថា សូម​បងប្អូន​ជនរួមជាតិ សប្បាយរីករាយ​នៅក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​។​

​សម្ដេច​ប្រធានរដ្ឋសភា​បាន​លើក​ទៀតហើយ ទោះបី​ព្រះ​រាជពិធី​អុំទូក ត្រូវ​រាជរដ្ឋាភិបាល​សម្រេច​មិន​រៀបចំ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការរីក​រាល់ដាល​ជំងឺ​កូ​វីដ​១៩ យ៉ាងណាក្តី តែ​នៅតាម​ខេត្ត ក្រុង​នានា បាន​ប្រារព្ធ​ពិធីការ​ប្រណាំង​ទូកង បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ចំណែក នៅតាម​វត្ត​អារាម និង​គេហដ្ឋាន​របស់​ប្រជាពលរដ្ឋ បានរៀបចំ​ពិធី អកអំបុក យ៉ាង​សប្បាយរីករាយ តាម​ទំនៀប​ទម្លាប់​ប្រពៃណីជាតិ​របស់​យើង​។​

​ក្រោម​ម្លប់​សុខសន្តិភាព និង​ការអភិវឌ្ឍ នៅ​ក្នុងឱកាស​ឈប់សម្រាក​ពី​ការងារ​ដូច្នេះ បងប្អូន​ជនរួមជាតិ បាន​ជួបជុំ​ក្រុមគ្រួសារ ធ្វើដំណើរ​កម្សាន្ត បាន​យ៉ាង​សប្បាយរីករាយ​នៅតាម​រមណីយ​ដ្ឋា​ន​នានា ទូទាំងប្រទេស​។​

​ទន្ទឹមនឹងនោះ​សហគមន៍​ទេសចរណ៍ រមណី​ដ្ឋា​ន​នានា បាន​កំពុង​រៀបចំ​កែលម្អ​ឱ្យ​កាន់តែ​ប្រសើរឡើង ក្នុងការ​ត្រៀម​ទទួល​ស្វាគមន៍ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ នៅពេល​ក្រោយ​វិបត្តិ​កូ​វីដ​១៩ បញ្ចប់​ផងដែរ​។​

​សូម​បងប្អូន​ជនរួមជាតិ​បន្ត​អនុវត្ត​វិធានការ ការពារ​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួង សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ខណៈដែល​ប្រទេសជិតខាង និង​ពិភពលោក កំពុង​បន្ត​រាតត្បាត​ដោយ​ជំងឺ ពុំទាន់​មាន​ថ្មាំ​ព្យាបាល​នេះ​នៅឡើយ​ទេ​។​

​សូម​បងប្អូន​ជនរួមជាតិ​ជួបតែ​សុខ​សុវត្ថិភាព នៅក្នុង​ការធ្វើដំណើរ​ក​ម្សា​ន្ត ទាំង​ពេល​ទៅ​និង​ពេល​អញ្ជើញ​ត្រឡប់មកវិញ ដោយ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា និង​ចេះ​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅវិញទៅមក ក្នុងការ​ធ្វើដំណើរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

    

spot_img
×