ភ្នំពេញ៖ អ្នកស្រី ទ្រី ដាណា ដែលអ្នករាល់គ្នាបានស្គាល់តារយៈភាពជោគជ័យ លើរបរផលិតផលថែរក្សាសម្ផស្សនិងជាម្ចាស់ហាងពេជ្យមួយនៅរាជធានីភ្នំពេញ បានបង្ករភាពភ្ញាក់ផ្អើលដល់អ្នកលេងបណ្តាញសង្គម ក្រោយពីចំណាយលុយជាច្រើនទិញវីឡាជាប់ផ្ទះ វាយកម្ទេចចោលដើម្បីធ្វើជាសួនលម្អភូមិគ្រឹះនិងកន្លែងដាក់រថយន្ត។
តាមរយៈគណនី Tik Tok ផ្ទាល់របស់អ្នកស្រី ទ្រី ដាណា បង្ហោះកាលពីថ្ងៃម្សិលមិញ បានបង្ហាញពីវីឡាមួយដ៏ស្រស់ស្អាត ធំទូលាយ រួមជាមួយនិងការដេគ័រឈើប្រណិតផងនោះ កំពុងត្រូវបានវាយកម្ទេចចោល ដើម្បីធ្វើជាសួនលម្អភូមិគ្រឹះ និងកន្លែងដាក់រថយន្តធំទូលាយ។ ក្រោយពីបង្ហោះពីសកម្មភាពវាយកម្ទេចវីឡានោះក៏ត្រូវអ្នកលេងបណ្តាញសង្គមTik Tok ជាច្រើនបានបង្ហាញការភ្ញាក់ផ្អើលនិងសោកស្តាយដោយបញ្ចេញមតិថា «គេមានវីឡាធំស្កឹមស្កៃ គេវាយចោល ចំណែកឯងវិញរកលុយធ្វើខ្ទមតូចមួយនៅមិនបាន ស្តាយណាស់លោកអើយ»។
ជាការឆ្លើយតប អ្នកស្រី ទ្រី ដាណា បានបកស្រាយថា «តាមពិតទៅខ្លួនក៏សោកស្តាយហើយក៏មិនចង់វាយដូចគ្នា តែដោយសារភូមិគ្រឹះរបស់ខ្លួនទើបធ្វើរួច ហើយទើបតែទិញបានវីឡានោះ ដូចច្នេះក៏សម្រេចចិត្តវាយចោល ដើម្បីបានទីធ្លាធំទូលាយធ្វើសួន និងដាក់ឡានតែម្តង ព្រោះភូមិគ្រឹះរបស់ខ្លួនក៏ធំគ្រប់គ្រាន់ ចំណែកឯរថយន្តរបស់អ្នកស្រីក៏មានច្រើនដែលត្រូវការទីធ្លាផ្ទះធំទូលាយ៕ ដោយ៖ កូលាប ក្រហម