Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌទួលគោក​បន្ត​អនុវត្ត​វិធានការ​ក្តៅ លើ​ការរៀបចំ​សណ្តាប់ធ្នាប់​លើផ្លូវ​ទេព ផន​

spot_img

​ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌទួលគោក​ដឹកនាំ​ដោយ​លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌ​កាលពី​រសៀល​ថ្ងៃទី​១៦ តុលា​នេះ​បាន​បន្ត អនុវត្ត​វិធានការ​ក្តៅ ក្រោយពី​ណែនាំ​និង​កំណត់​រយៈពេល​៣​ថ្ងៃ​អោយ​ប្រជាពលរដ្ឋ​រុះរើ​អោយ​ខ្លួនឯង​ចេញពី​ចិញ្ចើមផ្លូវ​ដែល​ពួកគាត់​រំលោភ​យក​លើស​ពី​២​ភាគ​៣​។​

​ការងារ​នេះ​ត្រូវបាន​ធ្វើឡើង​នៅលើ​កំណាត់​ផ្លូវ​ទេព ផន​ចាប់​ពីមុខ​សាលាខណ្ឌ​ទួលគោក​ដល់​ស្តុ​ប​ទេព ផន ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក​។​
​មន្ត្រីរដ្ឋបាល​ខណ្ឌ​ទួល​គោ​បានអោយដឹងថា ក្រោយពី​ធ្វើការ​ណែនាំ​អោយ​ប្រជាពលរដ្ឋ​រុះរើ​ចេញ​ដោយ​ខ្លួនឯង​ចេញពី​ចិញ្ចើមផ្លូវ​ដែល​ពួកគាត់​រំលោភ​យក​លើស​ពី​២​ភាគ​៣ ឃើញថា ប្រជាពលរដ្ឋ​មួយចំនួន​បាន​អនុវត្តតាម ។​ប៉ុន្តែ​ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួនទៀត​គោរព​តាម​ដែរ ហើយ​ត្រូវបាន​អាជ្ញាធរ​ប្រើប្រាស់​កម្លាំង​រៀបចំ​ជំនួស តែ​ទោះបីជា​យ៉ាងណាក្តី ពួកគាត់​ក៏​មិន​ជំទាស់​ដែរ ពោលគឺ​អនុវត្ត​ការងារ​នេះ​បាន​ទៅដោយ​រលូន ដោយ​ទីតាំង​ខ្លះ​ត្រូវបាន​អាជ្ញាធរ​សម្រេច​រុះរើ​របាំ​ង​ដែក និង​ថ្ម​ចេញពី​ចិញ្ចើម​ដែរ​ពួកគាត់​រំលោភ ។​ចំណែក​រថយន្ត​នៅ​កា​រ៉ា​ស​តា​ម៉ុង​ដែល​តាំង​លក់​រំលោភ​នៅលើ​ចិញ្ចើមផ្លូវ​នេះ​ក៏​ត្រូវបាន​ម្ចាស់កា​រ៉ា​ស​ស្ម័ក្រចិត្ត​យកចេញ​អស់​ដែរ​។​


​គួរ​បញ្ជាក់ថា អាជ្ញាធរ​ខណ្ឌទួលគោក​ដឹកនាំ​ដោយ​លោក ចាន់ បណ្ឌិត កាលពី​ព្រឹក​ថ្ងៃទី​១០ និង​ថ្ថៃទី​១៤ តុលា​កន្លងមកនេះ អាជ្ញាធរ​បាន​ចុះ​ធ្វើ​ការណែនាំ​បាញ់ថ្នាំ​កំណត់​ចិញ្ចើមផ្លូវ​២​ភាគ​៣​និង​ធ្វើការ​រុះរើ​របាំង ដែក ថ្ម​ដែល​រំលោភ​នៅលើ​កំណាត់​ផ្លូវ​ទេព ផន (១៨២)​នេះ​ផងដែរ​។​
​ចំពោះ​សម្ភារៈ​មួយចំនួន​ដែល​ត្រូវបាន​រុះរើ ត្រូវបាន​ដឹក​បញ្ជូនទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​ទួលគោក ដើម្បី​រងចាំ​ការដោះស្រាយ​បន្ត​។​

​គួរ​បញ្ជាក់ថា គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៥ កញ្ញា កន្លងមកនេះ​បាន​បើក​កិច្ច ប្រជុំ​មួយ​ដោយបាន​ដាក់​ផែនការ​លើ​ការរៀបចំ​សណ្តាប់ធ្នាប់​លើ​បណ្តោយ​ផ្លូវ​១១​ខ្សែ​នៅ​កណ្តាល​ក្រុង​ខណៈដែល​ផ្លូវ​ទាំងនេះ​កំពុង​ត្រូវបាន​គេ​រំលោភ​យកមកប្រើ​ប្រាស់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​រាជធានី​ភ្នំពេញ​៕​ ​ដោយ​៖​ជាលី​

spot_img
×