Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ៖ សិង្ហ​បុរី អាចបង្កើត​ការងារ​រាប់ម៉ឺន​កន្លែង ដល់ក​ម្មករ ពលករ​កម្ពុជា នាពេលខាងមុខ​

spot_img

​រាជធានី​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី បាន​គូស​បញ្ជាក់ប្រាប់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ អំពី​លទ្ធភាព​ដែល​អាចបង្កើត​ការងារ​រាប់ម៉ឺន​កន្លែង ដល់ក​ម្មករ ពលករ​កម្ពុជា នាពេលខាងមុខ ពេលដែល​កិច្ចសហប្រតិបត្តិការ​រ​វាង​សិង្ហ​បុរី និង​កម្ពុជា ក្នុងការ​អនុវត្ត​គម្រោង​ទាំង​៣ នៃ​ការអភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ត្រូវបាន​បញ្ចប់​។

​ឯកឧត្តម Michael Tan Keng Siong ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា ដែល​នឹង​បញ្ចប់​បេសកកម្ម​នាពេលខាងមុខ នា​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ នៅ​ទីស្តីការក្រសួង​។

​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​កម្ពុជា បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ ចំពោះ​ភាពល្អប្រសើរ​ក្នុង​រយៈពេល​កន្លងមក​នៃ​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​អាស៊ាន​រវាង​កម្ពុជា និង​សិង្ហ​បុរី​។

​ឯកឧត្តម​រដ្ឋមន្ត្រី ព្រុំ សុខា បាន​លើកឡើងថា ក្នុង​រយៈពេល​បំពេញបេសកកម្ម​ការទូត​របស់ ឯកឧត្តម Michael Tan Keng Siong នៅ​កម្ពុជា​ទំនាក់ទំនង​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​សិង្ហ​បុរី​លើ​ការកសាង​សមត្ថភាព​ធនធានមនុស្ស ក្នុង​វិស័យ​មុខងារសាធារណៈ​ត្រូវបាន​ពង្រីក​គួរឱ្យកត់សម្គាល់​។
​ជាក់ស្តែង​កម្មវិធី​ផ្លាស់ប្តូរ​ពិសោធន៍​ការងារ ទស្សនកិច្ច​សិក្សា វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី ដែល​បាន​រៀបចំឡើង​នៅ​កម្ពុជា​និង​នៅ​សិង្ហ​បុរី និង​វគ្គ​ហ្វឹកហ្វឺន​ដទៃទៀត​ដែលជា​កម្មវិធី​សហការ​រវាង​សាលា​ភូមិន្ទ​រដ្ឋបាល​កម្ពុជា (ERA) និង​សាលា​មុខងារសាធារណៈ​សិង្ហ​បុរី (Singapore Civil Service College) មាន​មន្ត្រីរាជការ​កម្ពុជា​ជាច្រើន​រយ​នាក់​បាន​ចូលរួម​។

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី Michael Tan Keng Siong បាន​គូសបញ្ជាក់​អំពី​លទ្ធភាព​ដែល​អាចបង្កើត​ការងារ​រាប់ម៉ឺន​កន្លែង​ដល់ក​ម្មករ ពលករ​កម្ពុជា​នាពេល​ខាងមុខ ពេលដែល​កិច្ចសហប្រតិបត្តិការ​រ​វាង​សិង្ហ​បុរី និង​កម្ពុជា ក្នុងការ​អនុវត្ត​គម្រោង​ទាំង​៣ នៃ​ការអភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ត្រូវបាន​បញ្ចប់ រួមមាន​៖ គម្រោង​គ្រប់គ្រង​ឡូ​ជី​ស្ទីក​ភ្នំពេញ (Phnom Penh Logistics Complex Project) គម្រោង​គ្រប់គ្រង​សំរាម (Waste Management Project) និង​គម្រោង​បំប្លែង​សំរាម​ទៅជា​ថាមពល (Waste to Energy Project)​។

​ចុងបញ្ចប់​នៃ​ជំនួប​នេះ ឯកឧត្តម​ទាំងពីរ​បាន​ប្តេជ្ញា​រួមគ្នា បន្ត​ជំរុញ​ទំនាក់ទំនង​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ដើម្បី​ជា​គុណប្រយោជន៍​ដល់​ចំណងមិត្តភាព​រវាងរ​ដ្ឋា​ភិ​បាល និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​កម្ពុជា សិង្ហ​បុរី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×