Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការគ្រប់គ្រង ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​សហគម​ន៍​មូលដ្ឋាន នៅ​មិនទាន់មាន​ភាពល្អប្រសើរ​នៅឡើយ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អញ្ជើញ​ក្នុង​កិច្ចប្រជុំ​ស្តីពី «​ពិនិត្យ​លទ្ធភាព​ដាំ​ដើម​អាកាស្យា នៅក្នុង​ព្រៃ​រេចរឹល​សហគមន៍​តំបន់ការពារធម្មជាតិ​» ព្រមទាំង​វត្តមាន​តំណាង ក្រសួង ស្ថាប័ន​រាជ​រដ្ឋា ភិ​បាល អគ្គមេបញ្ជាការ​កង​ខេមរៈភូមិន្ទ វិស័យ ឯកជន គ្រឹះស្ថាន អប់រំ​សិក្សា អង្គការ​ដៃគូ មន្ទីរ​បរិស្ថាន សហគមន៍​តំបន់ការពារធម្មជាតិ ជាច្រើនរូប​ចូលរួម​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។​

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​លើកឡើងថា​៖​ដើម្បី​ឲ្យ​មាន ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​សហគម​ន៍​មូលដ្ឋាន នៅ​មិនទាន់មាន​ភាពល្អប្រសើរ​នៅឡើយ​។ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមាន​ក្រសួងបរិស្ថាន​ជា​សេនាធិការ បានកំណត់​យក​យន្តការ​ជា​អាទិភាព ដើម្បី​ការដោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា​ខាងលើ ដែល​ដំណោះស្រាយ​ជាបន្ទាន់​គឺ​ការការពារ​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​សហគម​ន៍​មូលដ្ឋាន ។

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បាន​បន្តទៀតថា​៖​ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​ការគ្រប់គ្រង​សហគមន៍​តំបន់​ការពារ ធម្មជាតិ និង​ការលើកកម្ពស់​ជីវភាព​សហគមន៍ ហើយ​ក្រសួងបរិស្ថាន​បានរៀបចំ​យុទ្ធសាស្ត្រ​ពង្រីក និង​ពង្រឹង​កិច្ចសហការ​ជាមួយ​អង្គការ​ដៃគូ និង​វិស័យ​ឯកជន ក្នុង​ការដាំ​ប្រភេទ​ឈើ​នៅក្នុង​ស្រុក ក្នុង​ផ្ទៃដី​ព្រៃ​រេចរឹល​របស់​សហគម​ន៍​តំបន់ការពារធម្មជាតិ ដើម្បី​ការពារ​ការ​រុក​ទន្ទ្រាន​យក​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ និង​បង្កើន​ប្រាក់ចំណូល​របស់​ប្រជា​សហគមន៍​។ ក្នុងនោះ​ក្រសួងបរិស្ថាន នឹង​ផ្តល់​កូន​ពូជឈើ អាកាស្យា​ជូន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ សហគមន៍​តំបន់​ការពារ​ធ​ម្ន​ជាតិ ។​

​កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង ដើម្បី បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​អ្នកពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ច្រ​វ៉ា​ក់​តម្លៃ​ផលិតកម្ម​ឈើ​ដាំ និង​ពិភាក្សា​អំពី​យន្តការ សង្វាក់​ផលិតកម្ម និង​ផល ប្រយោជន៍ នៃ​ការដាំ​ដើម​អាកាស្យា ក្នុងការ ស្វែងយល់​ពី​ទំហំ និង​តម្រូវការ​ទីផ្សារ​ដើម​អាកាស្យា​ហើយ​ចែករំលែក​មេរៀន​និង​បទពិសោធន៍​នៃ​ការផលិត​កូនឈើ និង​ការដាំ​ដើមឈើ​លូតលាស់​លឿន ដើម្បី​កំណត់​អ្នកពាក់ព័ន្ធ និង ទិសដៅ​នៃ​ការដាំ​ដើមឈើ​ស្រាល​នៅក្នុង​ដីព្រៃ​រេចរឹល របស់​សហគមន៍​តំបន់ការពារធម្មជាតិ និង​ដី​នៅ​តំបន់​ផ្សេងៗ​ទៀត​៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×