Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​គួរ​ឲ្យ​ខ្លា​ចណាស់​! ព្យុះ ម៉ូ​ឡាវ បង្ក​ជំនន់​ហូរ​កាត់​មុខផ្ទះ​ពលរដ្ឋ​វៀតណាម​យ៉ាង​ខ្លាំងក្លា នាំមក​ជាមួយ​របស់រ​បរ កម្ទេចកម្ទីរ​មែកឈើ និង​សូម្បី​មនុស្ស (​វីដេអូ​)

spot_img

​ប្រទេស​វៀតណាម​បានដាក់​ពង្រាយ​ទាហាន​រាប់រយ​នាក់ និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត បន្ទាប់ពី​ការបាក់​ដី​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ពី​ព្យុះ​ឈ្មោះថា Molave ដែលជា​ព្យុះ​មួយ​ក្នុងចំណោម​ព្យុះ​ទី​ហ្វុ​ង​ខ្លាំង​បំផុត​នៅក្នុង​តំបន់​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។​

​រដ្ឋាភិបាល​បាន​និយាយថា ការបាក់​ដី​ដែល​បាន​វាយប្រហារ​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្ត​ក Quang Nam កាលពី​យប់​ថ្ងៃ​ពុធ បានសម្លាប់​មនុស្ស ១៣ នាក់ និង ៤០ នាក់​ទៀត​កំពុង​បាត់​ខ្លួន ខណៈ​កិច្ចប្រឹងប្រែង​ជួយសង្គ្រោះ​ត្រូវបាន​រារាំង​ដោយ​អាកាសធាតុ​អាក្រក់​នៅ​ចុងកន្ទុយ​នៃ​ព្យុះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា អ្នកនេសាទ ១២ នាក់ បាន​ស្លាប់ ហើយ​សាកសព​របស់​ពួកគេ​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ទូក​របស់​ពួកគេ​បាន​លិច​នៅពេលដែល​ពួកគេ​ព្យាយាម​ត្រឡប់​ទៅ​ច្រាំង​វិញ​កាលពី ២ ថ្ងៃមុន​។​

​ដោយឡែក ក្រឡេកមើល​ស្ថានភាព​ជំនន់​ទឹកភ្លៀង​បង្កឡើង​ដោយ​ព្យុះ​ទី​១៨ Molave នៅក្នុង​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ​នេះ គឺ​ពិតជា​សាហាវ​គួរ​ឲ្យ​ខ្លាច​ខ្លាំងណាស់ ដោយ​ទឹក​ហូរ​កាត់​តាម​បណ្តោយ​ផ្លូវ​មុខផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ក្លា​បំផុត ដោយ​នាំមក​ជាមួយ​ដី​ភក់ របស់របរ កម្ទេចកម្ទីរ​មែកឈើ និង​សូម្បី​មនុស្ស​ផងដែរ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ដើមខែ​តុលា​មក ប្រទេស​វៀតណាម​ត្រូវបាន​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ដោយ​ព្យុះភ្លៀង​ខ្លាំង និង​ទឹកជំនន់ ដែល​បាន​ប៉ះពាល់​ដល់​ប្រជាជន​ជាង​មួយ​លាន​នាក់​៕ ដោយ​៖ លឹម ហុង​

spot_img
×