Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ ឆាបឆេះ​នៅ​ចំណុច​ហាង ជី រ៉ា​ន គ្រឿង​សមុទ្រ

spot_img

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣០ ខែ​តុ​លា ឆ្នាំ​២០២០ វេលា​ម៉ោង ១១​និង​០០​នាទី​មាន​ករណី​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ ឆាបឆេះ​នៅ​ចំណុច​ហាង ជី រ៉ា​ន គ្រឿង​សមុទ្រ សាច់គោ និង​ស៊ុប​ឆ្នាំងភ្លើង ផ្សារ​ចិន ផ្លូវ​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

​តាម​ការសន្និដ្ឋាន​រប​ស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ រាជធានី​ភ្នំពេញ ថា​ការឆាបឆេះ​នេះ បណ្តាលមកពី​ការឆ្លង​ចរន្តអគ្គិសនី និង​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៥​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​១​គ្រឿង (​រថយន្ត​របស់​កោះ​ពេជ្រ​៣​គ្រឿង រថយន្ត​របស់​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង​) ។ សម្ភារ​ខូចខាត​មាន​តុ​ឈើ​១ ។
​អគ្គិភ័យ​ត្រូវបាន​ពន្លត់​ចប់សព្វគ្រប់​នៅវេលា​ម៉ោង ១១​និង​៣០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×