Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ពុ​យ គា ៖ លោក Bilahari អតីត​អ្នកការទូត​របស់​សិង្ហ​បុរី ដែល​មាត់ដាច សំដី​ថ្លោស ឫក​ឆ្នើម និង​ពើងទ្រូង ធ្វើ​អត្ថាធិប្បាយ​ចង់​ឲ្យ​អាស៊ាន បណ្តេញ​កម្ពុជា​និង​ឡាវ ចេញពី​អាស៊ាន ដោយ​ភ្ជាប់​ប្រទេស​២​នេះ​ទៅនឹង​ចិន​

spot_img

​ភ្នំពេញ​៖ លោក ពុ​យ គា ជា​អ្នកកាសែត​ជើងចាស់ បានបង្ហាញ​សំណេរ នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​របស់លោក​ថា “​ដេញ​កម្ពុជា​និង​ឡាវ​ចេញពី​អាស៊ាន​? ” ។ លោក​ក៏​ស្វែងយល់​ត្រួសៗ​អំពី​អ​តី​មន្ត្រីការទូត​សិង្ហ​បុរី​គឺ លោក Bilahari Kausikan ។ អតីត​អ្នកការទូត​របស់​សិង្ហ​បុរី​រូបនេះ ដែល​មាត់ដាច សំដី​ថ្លោស ឫក​ឆ្នើម និង​ពើងទ្រូង បានធ្វើ​អត្ថាធិប្បាយ​ចង់​ឲ្យ​អាស៊ាន​បណ្តេញ​កម្ពុជា​និង​ឡាវ ចេញពី​អាស៊ាន ដោយ​ភ្ជាប់​ប្រទេស​២​នេះ​ទៅនឹង​ចិន ។​

​អ្នកកាសែត​ជើងចាស់​រូបនោះ បាន​បញ្ជាក់ថា ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​មានការ​ជជែក និង​សរសេរ​បកស្រាយ​តទៅ​តម​ករ​វាង​អតីត​អ្នកការទូត​ដែល​ចូលនិវត្តន៍ និង​អ្នកការទូត​ដែល​កំពុង​បំពេញ​តួនាទី​បច្ចុប្បន្ន​របស់​ក​ម្ពុ​ជា និង​អតីត​អ្នកការទូត​មួយរូប​របស់​សិង្ហ​បុរី ដែល​បានធ្វើ​អត្ថាធិប្បាយ​ចង់​ឲ្យ​អាស៊ាន​បណ្តេញ​កម្ពុជា​និង​ឡាវ​ចេញពី​អាស៊ាន​ដោយ​ភ្ជាប់​ប្រទេស​២​នេះ​ទៅនឹង​ចិន ។ ជា​អ្នកសារព័ត៌មាន​កម្ពុជា​មួយរូប​ដែល​បាន​តាមដាន​កិច្ចការ​អាស៊ាន​រយៈពេល​ជាង​២២​ឆ្នាំ​កន្លងមកនេះ ខ្ញុំ​តែង​កត់សម្គាល់ “​នរណា​ជា​នរណា = who is who?” នៅក្នុង​អាស៊ាន ហើយ​ខ្ញុំ​ក៏​ស្វែងយល់​ត្រួសៗ​អំពី​អ​តី​មន្ត្រីការទូត​សិង្ហ​បុរី​រូបនេះ​ដូចតទៅ ៖

​លោក Bilahari Kausikan ត្រូវបាន​សារព័ត៌មាន​សិង្ហ​បុរី​ខ្លួនឯង (The Straight Times) ឲ្យ​រហ័ស​នាម​ថា “Singapore’s undiplomatic diplomat” មានន័យថា ជា​អ្នកការទូត​មិនមែនជា​អ្នកការទូត ឬ​សម្រាយ​ថា​ជា​អ្នកការទូត​ដែល​ចេះតែ​និយាយ​ដូច​មែនទែន​ចឹ​ង គ្មាន​ខ្វល់​ពី​ផលវិបាក​នឹង​កើតមាន​ឡើយ ។ នៅ​ខែកក្កដា ឆ្នាំ​២០១៧ អ្នកសារព័ត៌មាន The Straight Times បាន​ចោទសួរ​អំពី​កេរ្តិ៍ឈ្មោះ​មិនសូវ​ល្អ​របស់គាត់​ក្នុងការ​និយាយ​លេងសើច​ហើយ​ជាន់ឈ្លី​គេ​ទៀត ស្រាប់តែ​គាត់​តប​ដោយ​សើច​ថា “​ខ្ញុំ​និយាយ​បែប​ចឹ​ង​តែ​នៅ​ថ្ងៃ​អង្គារ ព្រហស្បតិ៍ និង​ថ្ងៃ​សៅរ៍​ទេ ចំណែក​ថ្ងៃ​ចន្ទ ពុធ និង​សុក្រ គឺ​ស៊ីសាច់ហុតឈាម​ហ្ម៎ង​” ។ (When asked about his reputation for chewing people up and spitting them out, he laughed. “Only on Tuesday, Thursday and Saturday,” he said. “On Monday, Wednesday and Friday I merely suck their blood.”)

​លោក Bilahari Kausikan ត្រូវបាន​អ្នកនយោបាយ​នៅ​សិង្ហ​បុរី​សម្គាល់ថា​គាត់​តែង ព្យាយាម​និយាយ​យ៉ាងណា​ដែល​បង្ហាញថា​គាត់​ជា​អ្នក​ជាតិនិយម​មួយរូប​របស់​សិង្ហ​បុរី ។ គាត់​ចូលចិត្ត​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលើ​នយោបាយ​ការបរទេស​សិង្ហ​បុរី ចូលចិត្ត​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ ហើយក៏​ជាម​ន្ត្រី​ការបរទេស​សិង្ហ​បុរី​មួយរូប​ដែល​មាត់ដាច សំដី​ថ្លោស ឫក​ឆ្នើម និង​ពើងទ្រូង ។​

​តាម​ការអង្កេត​របស់​ខ្ញុំ​លើ​វិស័យ​ការទូត​ឬ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​និង​សិង្ហ​បុរី​ខ្ញុំ​ចាប់អារម្មណ៍​ទៅលើ​ចំណុច​ចៃដន្យ​មួយ គឺ​សំដី​របស់លោក Bilahari Kausikan បាន​ធ្វើឡើង​ក្រោយពី​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា គឺ​លោក Michael Tan ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា (២០១៦) បាន​បី​ខែ ហើយ​ឥឡូវនេះ​មុន​លោក Michael Tan ត្រូវ​បញ្ចប់​អណ​ត្តិ​រយៈពេល​២​ខែ​ខាងមុខនេះ ស្រាប់តែ​លោក Bilahari Kausikan និយាយ​ដូច្នេះ​ម្ដងទៀត ។​

​យ៉ាងណាក៏ដោយ ខ្ញុំ​យល់ថា​ការអត្ថាធិប្បាយ​ឬ​ការបញ្ចេញ​ទស្សនៈ​របស់លោក Bilahari Kausikan ជា​ទស្សនៈ​ផ្ទាល់ខ្លួន​មួយរូប មិនមែនជា​ជំហរ​របស់​សិង្ហ​បុរី ហើយក៏​មិនមែនជា​រឿង​ដែល​សិង្ហ​បុរី ជា​ប្រទេស​ស្ថាបនិក​មួយ​របស់​អាស៊ាន​តាំងពី​ឆ្នាំ​១៩៦៧ គួរ​ធ្វើបែបនេះ​ដែរ ព្រោះ​វា​នឹង​នាំ​ឲ្យ​អាស៊ាន​បែកបាក់​និង​ដួលរលំ​តែម្តង ។​

​សរុបសេចក្តី​មក ខ្ញុំ​នៅតែ​យល់ថា វា​ជា​ទស្សនៈ​របស់​អ្នក academic ដែល​បច្ចុប្បន្ន​គាត់​ជា​ប្រធាន​វិទ្យាស្ថាន “Middle East Institute at the National University of Singapore” ដែល​តែង​និយាយ​អំពី​ចំណុចរសើប​ឬ​អវិជ្ជមាន​នានា ដើម្បី​បង្ហើប​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​ទស្សនៈ​របស់ខ្លួន​និង​ការជជែក​វែកញែក​ដេញដោល លើ​បញ្ហា​តំបន់​និង​អន្តរជាតិ​ក្នុង​ក្របខ័ណ្ឌ​ការសិក្សា​និង​ការស្វែងយល់​តែប៉ុណ្ណោះ ហើយ​ការបកស្រាយ​របស់​ក្រុម​អ្នកការទូត​កម្ពុជា​ដូចជា​គ្រប់គ្រាន់​សម្រាប់​លោក Bilahari Kausikan វ័យ​៦៦​ឆ្នាំ ដើម្បី​យកទៅ​ពិចារណា​ថា​គួរ​លើក​បន្ត​នៅ​វេទិកា​ក្រោយៗ​ទៀត​ឬ​គួរ​បញ្ឈប់​ត្រឹម​ប៉ុណ្ណឹង ព្រោះ​ឆ្លងតាម​ការបកស្រាយ​ពី​កម្ពុជា​បាន​បង្ហាញថា​ទស្សនៈ​របស់គាត់​បាន​ប៉ះពាល់​ដល់​ប្រទេស​ដទៃ និង​អាច​បង្កើតជា​អរិយ​ភាព​ជាមួយគ្នា​ផងដែរ តែ​ក៏​មានមតិ​មួយ​លើកឡើងថា​គួរ​កុំ​ប្រតិកម្ម​ខ្លាំងពេក ចៀសវាង “​យក​រថក្រោះ​ទៅ​កិន​មូស​” ៕
ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×