Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​តស៊ូ​បង្រៀន​និង​ធ្វើអំពើ​ល្អ​ដល់​កូនសិស្ស អ្នកស្រី​ទ្រី ដា​ណា លើកទឹកចិត្ត​ជូន 100$ ស្រាប់តែ​លោកគ្រូ​បដិសេធ​ទទួល ហើយ​ប្រាប់​ទៅវិញ​ថា​… (​វីដេអូ​)

spot_img

​បាត់ដំបង​៖ ប្រិយមិត្ត​មួយចំនួនធំ​បាន​ជ្រាប និង​ប្រាកដ​ណាស់ សម្តែង​នូវ​អារម្មណ៍​រំជួលចិត្ត​យ៉ាងខ្លាំង​ហើយ ក្រោយពី​បានដឹង​ក្មេងប្រុស​ម្នាក់​រៀន​នៅ​សាលាបឋមសិក្សា​ស្វាយស ស្ថិតក្នុង​ខេត្តបាត់ដំបង មាន​ជីវភាព​ក្រខ្សត់​លំបាក​យ៉ាងខ្លាំង ព្រោះ​ត្រូវ​ឪពុកម្តាយ​រត់ចោល​។ ហើយ​តស៊ូ​មក​រៀន​ពុំមាន​សម្ភារ​សិក្សា​ដូច​ក្មេង​ដទៃ​ទេ ដោយ​អត់​មាន​ស្បែកជើង​ពាក់ សៀវភៅ​ច្រក​ថង់ អាវ​ក៏​ចាស់​ទៅហើយ បើ​ខោ​វិញ​ពាក់​ចងខ្សែ​នឹង​ចង្កេះ​។ ហើយ​អ្វីដែល​ខ្លោចចិត្ត​នោះ គឺ​រាល់ថ្ងៃ​ហូប​តែ​ស្ងោ​ល្ពៅ​ប៉ុណ្ណោះ​។ ប៉ុន្តែ ទោះយ៉ាងណា ក្មេងប្រុស​ដ៏​មហា​កម្សត់​រូបនេះ នៅតែ​តស៊ូ​មក​រៀន​ជាប្រចាំ ដោយ​មិន​បោះបង់​ការសិក្សា​ចោល​នោះឡើយ​។​

​ដោយ​ឃើញ​ពី​ភាព​តស៊ូ​របស់​ក្មេងប្រុស​រូបនោះ អាណិត​ខ្លាំងពេក លោកស្រី ទ្រី ដា​ណា ក៏បាន​ឲ្យ​ក្រុមការងារ​របស់គាត់ នាំយក​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន និង​ព្រមទាំង​ថវិកា​ចំនួន ១​លាន​រៀល សម្រាប់​ទុក​ឲ្យ​ប្អូនប្រុស​យកទៅ​ប្រើប្រាស់​តាម​តម្រូវការ​។​

​ចំណែក​លោកគ្រូ​បង្រៀន​ដ៏​មាន​ចិត្តធម៌​របស់គេ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sok Rithydouk ក៏​ត្រូវបាន​អ្នកស្រី​ទ្រី​ដា​ណា ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន ១០០ ដុល្លារ សម្រាប់​ជាការ​លើកទឹកចិត្ត​លោកគ្រូ ដែល​ពុំ​ត្រឹម​ផ្តល់​តែ​ចំណេះ​ប៉ុណ្ណោះ​ទេ តែ​លោកគ្រូ​ក៏មាន​ចិត្តធម៌​ជួយ​ដល់​កូនសិស្ស​ដ៏​ក្រក្សត់ ទៅតាម​លទ្ធភាព​ដែល​លោកគ្រូ​មាន​។ តែ​ទោះយ៉ាងណា លោកគ្រូ​មាន​ទឹកចិត្ត​ម្នាក់នេះ គាត់​បដិសេធ​ទទួលយក​ជា​ថវិកា​ផ្ទាល់ខ្លួន​ទេ ព្រោះថា​ទង្វើ​ដែល​គាត់​បានធ្វើ គឺ​មិន​ចង់បាន​អ្វី​មកវិញ​នោះឡើយ តែ​គាត់​នឹង​យកលុយ ១០០ ដុល្លារ នេះ ដើម្បី​ទិញ​សម្ភារ​សិក្សា​សម្រាប់​កូនសិស្ស​មានប្រើ​ប្រាស់​ឲ្យ​បាន​គ្រប់គ្នា​ផងដែរ​។​

​យ៉ាងណាមិញ ក្រោយ​ឃើញ​ពី​ទំហំ​ចិត្ត​របស់លោក​គ្រូធំ​ធេង​បែបនេះ អ្នកស្រី ទ្រី ដា​ណា ក៏បាន​បន្ថែម​ថវិកា​ចំនួន​៤០០​ដុល្លារ​ទៀត ទុក​សម្រាប់​ឲ្យ​លោកគ្រូ ឌុ​ក សុ​ប្ញ​ទ្ធី យកទៅ​ប្រើប្រាស់​តាម​តម្រូវការ​របស់លោក​គ្រូ ដើម្បី​ទិញ​សម្ភារ​សិក្សា​ជូន​ទៅដល់​ក្មេងៗ ដែល​រៀន​នៅ​សាលាបឋមសិក្សា ស្វាយស ដែលមាន​ទីតាំង​ស្ថិតនៅ ឃុំ​តា​ប៉ុន ភូមិ​ស្វាយស ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​ក្នុងនោះ​ផងដែរ លោកគ្រូ ឌុ​ក សុ​ប្ញ​ទ្ធី ក៏បាន​ថ្លែងអំណរគុណ​ដល់​អ្នកស្រី ទ្រី ដា​ណា យ៉ាង​ដូច្នេះ​ថា​៖ «​សូម​ថ្លែងអំណរគុណ បងស្រី ទ្រី​ដា​ណា ម្ចាស់​ហាង​ពេជ្រ និង ម្ចាស់​ក្រុមហ៊ុន​គ្រឿងសម្អាង NNP ដែល​បាន​ឲ្យ​ក្រុមការងារ​ចុះជួយ​ប្អូនប្រុស ឥឡូវនេះ ប្អូនប្រុស​ទទួលបាន​ហើយ​តាមរយៈ​ក្រុមការងារ​បងស្រី ទ្រី​ដា​ណា​។ ជា​ចុងក្រោយ ខ្ញុំបាទ​លោក គ្រូ ឌុ​ក សុ​ប្ញ​ទ្ធី សូម​ជូនពរ​បងស្រី ទ្រី​ដា​ណា ព្រមទាំង​ពុក ម៉ែ​បងប្អូន ដែល​បាន​ជួយ​ប្អូនប្រុស ជា សារិទ្ធ ឲ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន រកស៊ី​មានបាន សុខភាព​ល្អ​»៕ ដោយ​៖ លឹម ហុង​


spot_img
×