Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរ​គាំងបេះដូង​! ឡាន​ដឹកទំនិញ​១​គ្រឿង ថយក្រោយ​មិន​ប្រយ័ត្ន កូនក្មេង​ម្នាក់​រត់​ពុំទាន់ ស្លន់​ចូល​ក្រោម​រថយន្ត​ទាំង​កម្រោល ហើយ​លទ្ធផល​គឺថា​… (​វីដេអូ​)

spot_img

​នេះ​គឺជា​ខណៈ​ដ៏​មហា​រន្ធត់​ស្ទើរ​គាំងបេះដូង ខណៈ​ឃើញ​កូនក្មេង​ម្នាក់ ត្រូវ​រថយន្ត​ដឹកទំនិញ​១​គ្រឿង បើក​ថយក្រោយ​ពុំមាន​ការប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​កូនក្មេង​នោះ​រត់គេច​ពុំទាន់ ស្លន់​ក្រាប​ចូល​ក្រោម​រថយន្ត​ទាំង​កម្រោល​តែម្តង​។ ប៉ុន្តែ សំណាង​ហើយ ដែល​បាន​មនុស្ស​នៅ​ជុំវិញ បាន​ស្រែក​ខ្លាំងៗ ហើយ​រថយន្ត​នោះបាន​ឈប់​ភ្លាមៗ ខណៈ​កង់​ក្រោយ​នៅសល់តែ​ប៉ុន្មាន​ម៉ែត្រ នឹង​កិន​ចប់​បាត់ទៅហើយ​។​

​ហេតុការណ៍​នេះ ដែល​បាន​កើតឡើង​នៅ​កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ស្ថិតនៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ត្រូវបាន​កត់ត្រា​ដោយ​កា​មេ​រា​សុវត្ថិភាព​ផ្ទះមួយ នៅ​ផ្នែក​ម្ខាង​នៅ​ផ្លូវ​នោះ​។​

​តាមរយៈ​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងស្រី​តូច​ម្នាក់​អាយុ​ប្រហែល ២ ឆ្នាំ បាន​រត់​ដេញតាម​បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញទៅ (​ប្រហែលជា​ឪពុក​របស់​នាង​) ប៉ុន្តែ ដោយ​ឃើញ​រថយន្ត​នៅ​ពាំង​ពីមុខ ហើយ​កំពុង​ថយក្រោយ​សន្សឹមៗ​ចូលមក នាង​រត់​ត្រឡប់មកវិញ​។ ទោះយ៉ាងណា ដោយសារតែ​រថយន្ត​នោះ​ថយក្រោយ​លឿន​ពេក ជាហេតុ​ធ្វើ​ឲ្យ​កូនក្មេង​នេះ​ស្លន់ ដាក់​គូទ​ចូល​ក្រោម​រថយន្ត​តែម្តង​។ ប៉ុន្តែ សំណាង​ហើយ ដែល​រថយន្ត​ដឹកទំនិញ​នេះ​ឈប់​ទាន់ពេលវេលា ហើយ​ស្ត្រី​ម្នាក់​ប្រហែលជា​ម្តាយ​របស់​នាង បាន​រត់​មកលើ​កកូន​ស្រី​ចេញពី​ក្រោម​រថយន្ត​ទាំង​ព្រលឹងចុងសក់​។​

​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​មេរៀន​មួយ សម្រាប់​ឪពុកម្តាយ​គ្រប់រូប ត្រូវ​មើលថែ​គ្រប់គ្រង​កូនចៅ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​អ្នករស់នៅ​ក្បែរ​ដងផ្លូវ​ដែលមាន​ចរាចរណ៍​ច្រើន​។​

​ទន្ទឹមនេះ​ផងដែរ គេ​ក៏​ឲ្យ​អ្នកបើកបរ​ទាំងអស់ ត្រូវ​បំពាក់​កាមេរ៉ា​នៅ​ផ្នែក​ខាងក្រោយ​រថយន្ត ដើម្បី​ងាយស្រួល​មើល ខណៈពេល​បើករ​ថយក្រោយ​។ បើ​ពុំ​ដូច្នេះ​ទេ គួរ​ណាស់​ត្រូវមាន​ព្រូ ជាមួយ​ជំនួយការ ជាពិសេស​សម្រាប់​ឡានធំៗ​បែបនេះ ដែល​ចូល​នៅក្នុង​តំបន់​ប្រជុំជន​៕ ដោយ​៖ លឹម ហុង​

spot_img
×