Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុងអ៊ុន សរសើរកូរ៉េខាងត្បូង​ ដែលបានទទួលគណៈប្រតិភូខ្លួនយ៉ាងកក់ក្តៅ

spot_img

មេដឹកនាំខ្ពស់បំផុតរបស់កូរ៉េខាងជើង​ គីម ជុងអ៊ុន បានកោតសរសើរប្រទេសកូរ៉េខាងត្បូង ដែលបានខិតខំរៀបចំទទួលប្រទេស​កូរ៉េខាងជើងនៅព្រឹត្តិការណ៏កីឡាអូឡាំពិករដូវរងា។ នេះបើតាមការចេញផ្សាយរបស់ BBC។

ការលើកសរសើរពីកូរ៉េខាងត្បូង នេះធ្វើឡើងក្រោយពេលគណៈប្រតិភូកូរ៉េខាងជើង ដែលដឹកនាំដោយប្អូនស្រីបង្កើត គីម ជុងអ៊ុន ឈ្មោះ គីម យូជុង បានវិលត្រឡប់មកពីការចូលរួមបើកព្រឹត្តិការណ៏អូឡាំពិករដូវរងានៅកូរ៉េខាងត្បូងវិញ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា គីម ជុងអ៊ុនបានអរគុណ កូរ៉េខាងជើង ដែលផ្តល់អទិភាពសំរាប់ពួកគេក្នុងដំណើរទស្សនៈកិច្ចក្នុងព្រឹត្តិការណ៏កីឡា។

ប្រព័ន្ធផ្សព្វផ្សាយដដែលបញ្ជាក់ទៀតថា គីម ជុងអ៊ុនបានសំដែងការពេញចិត្តចំពោះដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូកូរ៉េខាងជើង។

សូមរំលឹកផងដែរថា ក្នុងដំណើរទស្សនៈកិច្ចរបស់មេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង រួមមាន លោក គីម យុងណាម ជាប្រធានរដ្ឋ និងគីម យូជុង អ្នកកាន់កាប់កិច្ចការនយោបាយកូរ៉េខាងជើង និងជាប្អូនស្រីដ៏មានឥទ្ធិពលរបស់ គីម ជុងអូន ទៅកាន់កូរ៉េខាងត្បូងបានធ្វើឲ្យទំនាក់ទំនងរវាងកូរ៉េទាំងពីរកាន់តែមានភាពល្អូកល្អឺន។

នៅពេលជាមួយគ្នាដែរ គីម ជុងអ៊ុន ក៏បានផ្ញើសំបុត្រអញ្ជើញតាមរយៈប្អូនស្រីរបស់ខ្លួន ដោយអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន ឲ្យធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងវិញដើម្បីធ្វើការចរចារគ្នា៕ សុភ័ក្ត្រ

spot_img
×