Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ពន់ពេក ស្ត្រី​ម្នាក់​បាត់បង់​ជីវិត ក្រោយ​ផ្តល់កំណើត​ឱ្យ​កូន​ទាំង​មិនទាន់​ឃើញ​មុខ​ផង​

spot_img

​ភ្នំពេញ​៖ បើតាម​ការ​បង្ហោះ​របស់​អ្នកលេង​បណ្តាញ​សង្គម​កាលពី​ថ្មីៗ​នេះ​បានឱ្យដឹងថា ដោយសារ​មាន​សុខភាព​ខ្សោយ​ស្ត្រី​ខាងលើ បាន​ស្លាប់​ក្រោយពី​សម្រាលកូន​រួច ទាំង​មិនទាន់បាន​មើលមុខ​កូន​ផង បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ជាច្រើន​រាប់មិនអស់ រួមជាមួយ​កូនតូច​ទើប​និង​កើត​ឃើញ​ពន្លឺ​ថ្ងៃ​ឱ្យ​ស្វាមី​ជាទី​ស្រឡាញ់​មើលថែរ​តែម្នាក់ឯង​។​

​ចំណែកឯ​ស្វាមី​បាន​ត្រឹម​ដង្ហោយហៅ​ភរិយា​ជាទី​ស្រឡាញ់ ជាមួយនិង​ការរៀបរាប់​យ៉ាង​ឈឺផ្សា​ថា «​ឬមួយ​ដូច​ពាក្យ​អូន​និយាយ​ពិតមែន “​បង​ជំពាក់​កម្ម​អូន បង​ត្រូវ​សង​អូន​ក្នុង​ជីវិត​នេះ​ដោយ​ការស្រឡាញ់ មើលថែ​គ្រប់បែបយ៉ាង​” តែ​នេះ​មិនទាន់បាន​១០​ឆ្នាំ​ផង ហេតុអ្វី​បាន​ចង់​ឲ្យ​បង​ឈប់​ត្រឹមនេះ កុំ​ព្យាយាម​ចាកចេញ​ទៅ ហើយ​ទុក​ឲ្យ​បង​រស់នៅ​ជាមួយ​អនុស្សាវរីយ៍ បង​មិន​ចង់​ទេ បង​ចង់​រស់នៅ​ជាមួយ​អូន ប្រពន្ធ​ជាទី​ស្រឡាញ់ ប្តី​ស្រឡាញ់​ប្រពន្ធ​ខ្លាំង​ជាទីបំផុត ហើយ​ស្រឡាញ់​អូន​រហូត​ណា​ម្ចាស់ជីវិត​បង អូន​ជា​បេះដូង​បង​ជានិច្ច​ប្រពន្ធ​ជាទី​ស្រឡាញ់ សូម​ឲ្យ​អូន​មាន​សុខ​ភាពល្អ​រឹងមាំ​ឡើងមក​វិញ​មក ។​

​គួរ​បញ្ជាក់ថា ស្វាមីភរិយា​ខាងលើ ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន បង្ហាញ​ការសោកស្តាយ​តក់ស្លុត និង​អាណិតអាសូរ​ជា​ពន់ពេក ដោយសារ​កន្លងមក​ស្វាមីភរិយា​មួយគូរ​នេះ​ស្រឡាញ់​ខ្លាំងណាស់​។ ជាពិសេស​ស្វាមី​របស់​ស្ត្រី​រងគ្រោះ ដែលជា​និច្ចកាល​តែងតែ​បង្ហាញ​នូវ​ក្តី​ស្រឡាញ់ និង​ការបំពេញ​តួនាទី​ជា​ស្វាមី​ដ៏​ល្អ​ម្នាក់​ចំពោះ​ប្រពន្ធ មិនគួរណា​ព្រហ្ម​លិខិត​មិន​ប្រណី​មក​បំបែកបំបាក់​គ្រួសារ​ដ៏​កក់ក្តៅ​មួយ ឱ្យ​ព្រាត់ប្រាស់​បែបនេះ​សោះ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×