Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក​កូន​ត្រី​អណ្តែង និង​សម្ភារ​ចិញ្ចឹម​មួយចំនួនទៀត​ជូន​កសិករ​ចំនួន ៥៥​គ្រួសារ​នៅ​ស្រុក​បាកាន​

spot_img

​ខេត្តពោធិ៍សាត់​៖​ឈាន​ចូលដល់​ថ្ងៃទី​៤ ហើយក៏​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​បេសកកម្ម​ដ៏​វែងឆ្ងាយ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន និង​សហការី​មកកាន់​ខេត្ត​នៅជាប់​បឹង​ទន្លេសាប ហើយ​ខេត្តពោធិ៍សាត់​គឺជា​ទិសដៅ​ចុងក្រោយ​។ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត អាជ្ញាធរ​ស្រុក ឃុំ ភូមិ និង​សហការី បាន​អញ្ជើញ​មកជួប​សំណេះសំណាល និង​នាំយក​កូន​ត្រី​អណ្តែង និង​សម្ភារ​ចិញ្ចឹម​មួយចំនួនទៀត​ជូន​កសិករ​ចំនួន ៥៥​គ្រួសារ ដែល​ពិធី​នេះ​បានរៀបចំ​នៅ​បរិវេណ​សាលាបឋមសិក្សា​របោះ​រាំង ក្នុងភូមិ​របោះ​រាំង ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន​។

ឯកឧត្តម​អភិបាល​នៃ​គណ​អភិបាលខេត្ត​បាន​សម្តែង​នូវ​អំណរគុណ​ជូន​ចំពោះ​ឯកឧត្ដម​រដ្ឋមន្ត្រី និង​សហការី ដែលជា​រឿយៗ បាន​អញ្ជើញ​ចុះមក​បំពេញការងារ​ប​ច្ចេកទេស​នៅ​មូលដ្ឋាន​របស់លោក​ផ្ទាល់ ជាក់ស្តែង​ថ្ងៃនេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​នាំយក​កូន​ត្រី និង​ពូជស្រូវ ក្នុងនាម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ មក​ចែកជូន​បងប្អូន​ដើម្បី​ចិញ្ចឹម និង​ស្តារ​ផលិតកម្ម​ស្បៀង​ឡើងវិញ​ស្របតាម​ប្រសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហើយ​សង្ឃឹមថា​ជំនួយ​ថ្ងៃនេះ​នឹងចូលរួម​ស្តារ​ផលិតកម្ម​ស្បៀង​ឡើងវិញ​ក្រោយពេល​ទឹក​ស្រក​។ លោក​ក៏បាន​ក្រើនរំលឹក​កសិករ​ថា​ទឹក​ជន់ វា​នឹង​ស្រក ត្រង់ចំណុច​នេះ​ត្រូវ​ប្រយ័ត្ន​ទឹក​ស្រក​អស់ពី​ស្រែ ព្រែក ស្រះ និង​ត្រពាំង ត្រូវ​រួត​រះ​ទប់​តម្កល់​ទឹក​ទុក​ប្រការ​ក្រែង​ខ្វះ​ទឹក​នៅ​ចុងរដូវ​សម្រាប់​មនុស្ស និង​សត្វ​ប្រើប្រាស់​។ ធ្វើការ​សំណេះសំណាល ឯកឧត្តម​រដ្ឋមន្ត្រី បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត​មក​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ​ក្រុមគ្រួសារ​ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង​៤​ប្រការ និង​ចូរ​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​ចិញ្ចឹម​ត្រី​-​កង្កែប​។ បន្ទាប់មក ឯកឧត្តម​រដ្ឋ មន្ត្រី បានធ្វើការ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​អំពី​ជីវភាព ការងារ​បង្កបង្កើនផល សួរនាំ​អំពី​ផលប៉ះពាល់​នៃ​គ្រោះទឹកជំនន់ ជាពិសេស​នោះ​គឺ​ការងារ​វារីវប្បកម្ម​ដែល​លោក​បាន​រំលេច​ជូន​ប្រជាកសិករ​ជ្រាប​អំពី​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​កាលពី​ថ្ងៃទី​១៨ ខែកុម្ភ​: និង​កាលពី​ថ្ងៃទី​១៤ ខែកក្កដា​កន្លងមក ដែល​សម្តេច​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ និង​ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឲ្យ​ខិតខំ​ជំរុញ និង​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង បង្កើត​ការងារ​តាមរយ​:​ការពង្រឹង និង​ពង្រីក​សកម្មភាព​ចិញ្ចឹម​ត្រី និង​កង្កែប ដាំ​ដំណាំ និង​បន្លែបង្កា​ជា​លក្ខណ​:​គ្រួសារ​ដើម្បី​បង្កើត​ចំណូល ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ វិស័យ​មួយ ចំនួន​ទៀត​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩​។ លោក​បញ្ជាក់ជូន​អង្គពិធី​ជ្រាបថា​ការពិត​ខេត្តពោធិ៍សាត់ មិនមែនជា​ខេត្ត​គោលដៅ​នៃ​យុទ្ធនា​ការជំរុញ​ផលិតកម្ម​ស្បៀង​តាមរយ​:​ការចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប ប៉ុន្តែ​ជំនួយ​ថ្ងៃនេះ​គឺ​បាន​ដកយក​មកពី​ខេត្ត​រតន​:​គី​រី មណ្ឌល​គី​រី និង​ខេត្ត​ព្រះសីហនុ​ដែលជា​ខេត្ត​បាន​រួច​ផុតពី​គ្រោះទឹកជំនន់​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​អ្នកទទួល​អំណោយ​នា​ថ្ងៃនេះ ត្រូវ​យកទៅ​ចិញ្ចឹម មើលថែទាំ​ឲ្យ​បានល្អ​ដើម្បី​ទទួលបាន​ផល​ត្រី​យកមក​ផ្គង់​ផ្គង់​ក្នុង​គ្រួសារ ឬ​អាច​ផ្ត​ត់​ផ្គង់​ឲ្យ ទីផ្សារ​។ ក្រៅពី​ការងារ​ចិញ្ចឹម​ត្រី បងប្អូន​ពូ​មីង​គួរ​ដាំ​ដំណាំ​រួមផ្សំ​បន្ថែមទៀត​កុំ​ទុក​ដី និង​ពេលវេលា​ឲ្យ​នៅ​ទំនេរ​ដើម្បី​ចូលរួម​ធានា​សន្តិសុខ​ស្បៀង​ក្នង​គ្រួសារ ក៏ដូចជា​ក្នុងសង្គម ដោយសារ​នៅ​តំបន់​មួយចំនួន​ផលិតកម្ម​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​មួយចំនួនទៀត​ត្រូវបាន​បំផ្លាញ​ដោយ​គ្រោះ​ទឹក ជំនន់ ហើយ​ជាក់ស្តែង​នៅ​ខេត្តពោធិ៍សាត់​នេះ​តែម្តង​។ ចំពោះ​ការងារ​បច្ចេកទេស លោក​បាន​ណែ នាំ​ឲ្យ​មន្ទីរ រដ្ឋបាល​ជលផល និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​រួមសហការ​គ្នា​ធ្វើការ​តាមដាន​នូវ​រាល់​សកម្ម ភាព​របស់​កសិក​រដែ​ល​នឹង​យក​កូន​ត្រី​អណ្តែង​ទៅ​ចិញ្ចឹម​នា​ថ្ងៃនេះ ដើម្បី​ឲ្យ​អាជីព​នេះ​ដុះដាល​លូតលាស់ រីកចម្រើន​ជា​បន្តបន្ទាប់ និង​ត្រូវ​បន្ត​ជួយ​គាំទ្រ​បច្ចេកទេស​ដល់​ពួកគាត់​ក្នុង​ការផលិត​ចំណី ធ្វើយ៉ាងណា​កាត់បន្ថយ​ថ្លៃដើម​ផលិត និង​ធ្វើ​ឲ្យ​អាជីវ​កម្មនេះ​មាន​ចីរភាព និង​និរន្តរភាព និង​ត្រូវ​បន្ត​ចុះជួយ​ចងក្រង​បណ្តុំ​អាជីវកម្ម​ត្រី និង​សិក្សា​ពី​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ផងដែរ​។​

​សម្រាប់​ថ្ងៃនេះ កសិករ​ចិញ្ចឹម​ត្រី​អណ្តែង ៥៥​គ្រួសារ គ្រួសារ​នីមួយៗ​ទទួល​បានកូន​ត្រី ៧០០ ក្បាល ចំណី ៤​បាវ និង​តង់​១ ថ្នាំ​វី​តា​ម៉ី​ន ៣​កញ្ចប់ និង​ថវិកា ២០ ០០០​រៀល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×