Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គឹម លី​ស្សា ផ្ញើ​សារ​ជូន​អ្នកធ្វើការ​បន្តិច​រអ៊ូ​ហត់ រអ៊ូ​ធុញ ឱ្យ​ដេកស៊ី​វិញ​ទៅបាន​វា​ស្រួល

spot_img

​ភ្នំពេញ​៖ អ្នកនាង គឹម លី​ស្សា ដែលជា​តារា​សម្តែង​ផង ពិធី​ការិនី​ផង និង​បច្ចុប្បន្នកំពុង​ជោគជ័យ​ខ្លាំង​ទៅលើ​មុខ​ជំនួញ​ផលិតផល​ថែរក្សា​សម្រស់ Jesse ថ្មីៗ​នេះ​បានបង្ហាញ​អារម្មណ៍​ហាក់​មិន​ពេញចិត្ត​ចំពោះ​មនុស្ស​មួយចំនួន​ដែល​ចង់​មានបាន ប៉ុន្តែ​គ្មាន​ភាព​តស៊ូ ធ្វើការ​បន្តិច​ក៏​រអ៊ូ​ថា​ហត់ ថា​ធុញ និង​ប្រាប់​ឱ្យ​ដេកស៊ី​តែម្តង​ទៅបាន​វា​ស្រួល​។​

​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ផ្ទាល់​របស់​អ្នកនាង បាន​សរសេរ​រៀបរាប់​យ៉ាង​វែង​អន្លាយ​ដូច្នេះ​ថា
«​ធ្វើការ​បន្តិច​រអ៊ូ​ហត់ ធ្វើការ​បន្តិច​រអ៊ូ​ធុញ ធ្វើការ​ប៉ុណ្ណឹង​ស្រែក​ហត់ ដេកស៊ី​វិញ​ទៅបាន​វា​ស្រួល មើល​អ្នក​គេ​ជោគជ័យ​គេ​សល់​លុយ​សល់​ផ្ទះ​សល់​ឡាន​គេ​តស៊ូ​ប៉ុណ្ណា អ្នកខ្លះ​ធ្វើការ​ឱ្យគេ ស៊ីប្រាក់ខែ​គេ​ឈរ​មួយថ្ងៃ​ដល់​ល្ងាច គេ​មិនឱ្យ​អង្គុយ​កៅអី​ផង គេ​មិនឱ្យ​កាន់​ទូរស័ព្ទ​ផង ស៊ី​បាយ​មិន​ត្រង់​មាត់​ផង បុណ្យទាន​មិន​ទាំង​បាន​ឈប់​ផង គេ​ធ្វើការ​ផង​គេ​រៀន​ផង គេ​ស៊ូ​ប៉ុណ្ណា​? ផ្ញើជូន​អ្នក​ខ្ជិល​តែ​ចង់​មាន​ទាំងអស់ ឱ្យ​ចេះ​ពិចារណា​ឡើងវិញ​»​។​

​ទាក់ទង​ទៅ​និង Caption នេះ ទំនងជា​អ្នកនាង គឹម លី​ស្សា កំពុង​តឹងចិត្ត​ចំពោះ​បុគ្គល​មួយចំនួន​ដែល​ហាក់​គ្មាន​ភាព​តស៊ូ​ក្នុង​ជីវិត គិតតែ​ពីរ​អ៊ូ តែ​បែរជា​ចង់​ទទួលបាន​ភាពជោគជ័យ​ឱ្យ​ចេះ​សង្កេតមើល​មនុស្ស​ជុំវិញខ្លួន​ផង ថា​ទម្រាំ​គេ​មានបាន គេ​ខំតស៊ូ​ប៉ុណ្ណា ព្រោះ​ភាពជោគជ័យ​សម្រាប់​បុគ្គល​ម្នាក់ៗ​មិនមែន​កើតឡើង​ពី​ការ​ខ្ជិលច្រអូស​រអ៊ូរទាំ​នោះទេ គ្រប់យ៉ាង​វា​កើត​ពី​ការខិតខំ​តស៊ូ​ឧស្សា​ព្យាយាម​ទើប​ទទួលបាន​ជោគជ័យ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×