Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​នឹង​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ដល់​ផ្លូវ​កោង​ក៏​ជ្រុល​ចង្កូត​ទៅបុក​នឹង​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១១ និង ០០ នាទី​យប់​ថ្ងៃ​សុក្រ​ទី ៣០ ខែតុលា​ឆ្នាំ ២០២០ ស្តិ​ត​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មាន សុ ភ័ក្ដ្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ម្ដុំ​ផ្លូវ​រថភ្លើង សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន មាន​ប្រពន្ធ​និង​កូន​៤​នាក់ (​ប្រុស​ម្នាក់​, ស្រី​៣​នាក់​) ក្នុងបន្ទុក ។

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​កុំ​ម៉ាក​ឃ្លី​កពាក់​ផ្លាកលេខ ភ្នំពេញ 1-IJ 7226 ធ្វើដំណើ​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ដល់​ផ្លូវ​កោង​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​នឹង​ទ្រូង​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ជំនាញ​ចុះមក​ដល់ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​ម៉ូតូ​ជូន​ឱ្យ​ក្រុមគ្រួសារ និង​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​សា មេ​ត​

spot_img
×