Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព ប្រើ​កាំបិត​បុ័ងតោ​ចូលទៅ​គំរាម​ប្លន់ កន្លែង​វី​ង​វេរ​លុយ​នៅ ភូមិ​ស្ទឹងច្រាល

spot_img

​ស្រុក​កំពង់សីលា​៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០២ ឃាត់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព ប្រើ​កាំបិត​បុ័ងតោ​ចូលទៅ​គំរាម​ប្លន់ កន្លែង​វី​ង​វេរ​លុយ​នៅ ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង​ជិត​៧​យប់​ថ្ងៃ​២៩​តុលា​២០២០​។

​ជនសង្ស័យ ឈ្មោះ ខន ម៉ៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ឈ្មោះ​ហៅ​ក្រៅ​( ម៉ៅ ) ចំណែក​ជនរងគ្រោះ ឈ្មោះ អ៊ុំ ច​ន្ធី ភេទ​ស្រី អា​អាយុ​៣៩​ឆ្នាំ មាន​មុខរបរ​ភ្នាក់ងារ​វី​ង​វេរ​លុយ​យីហោ​ហុង រ៉ា រងរបួស​កំភួនដៃ​ខាង​ធ្វេ​ង និង​ភ្លៅ​ខាងឆ្វេង ដោយសារ​ជន​ស​ង្ស​យ័​កាប់​នឹង​កាំបិត​បុ័ងតោ ។

​បើតាម​សមត្ថកិច្ច​ថា ក្រោយ​ការចង្អុលបង្ហាញ​ពី​ជនរងគ្រោះ និង​សួរនាំ​តាម​និតិ​វិធី​ជនសង្ស័យ បាន​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ប្លន់​យកលុយ ពី​ជនរងគ្រោះ​កន្លែង​វី​ង​វេរ​លុយ​ពិតប្រាកដ​មែន ក្នុង​វត្ថុតាង​ដកហូត​រួមមាន ៖ លុយ​ចំនួន ៥.០៩៨.៥០០៛ (​ប្រាំ​លាន​ប្រាំបួន​ម៉ឺន​ប្រាំបី​ពាន់​ប្រាំ​រយ​រៀល​) កាបូប​ខ្មៅ ចំនួន​០២ (​កាបូប​តូច​ព៌​ណ​ខ្មៅ ០១ ,​កាបូប​ដាក់​ខោអាវ ០១ ) ។ លោហធាតុ​ព៌​ណ​លឿង ១​ខ្សែ​​មួក​ពណ៌​ខ្មៅ ម៉ាក​Pedro មួយ កាំបិត​បុ័ងតោ ០១ កៅស៊ូ​អាវ​ភ្លៀង ០១ (​ពាក់​ធ្វើ​សកម្មភាព​) ម៉ាស់ ០១ ខោជើងវែង​ព៌​ណ គគី ម៉ាក Lee ០១ (​ពាក់​ធ្វើ​សកម្មភាព​) អាវ​កីឡា​ដៃខ្លី ពណ៌​ទឹកប៊ិច ចំនួន ០១ (​ពាក់​រុំ​ក្បាល​ធ្វើ​សកម្មភាព​) ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

 


spot_img
×