Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ និង​វាយតម្លៃ​បញ្ជី ឈ្មោះ​ទណ្ឌិត​ស្នើសុំ បន្ធូរ​បន្ថយទោស​និង​លើកលែងទោស​ក្នុងឱកាស​ពិធីបុណ្យ​អុំទូក​

spot_img

​ភ្នំពេញ​៖​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធម៌ ពិនិត្យ និង​វាយតម្លៃ​បញ្ជី ឈ្មោះ​ទណ្ឌិត​ស្នើសុំ បន្ធូរ​បន្ថយទោស​និង​លើកលែងទោស ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ក្នុងឱកាស​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ។​

​នា​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់ជាតិ ពិនិត្យ និង​វាយតម្លៃ​បញ្ជី ឈ្មោះ​ទណ្ឌិត​ស្នើសុំ បន្ធូរ​បន្ថយទោស​និង​លើកលែងទោស ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ដើម្បី គោរព​ស្នើសុំ​សម្តេចនាយក​រដ្ឋមន្ត្រី ក្រាបបង្គំ​ទួល​ថ្វាយ​ព្រះមហាក្សត្រ​ផ្តល់​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ក្នុងឱកាស​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នា​ថ្ងៃ​៣០-៣១ តុលា និង ថ្ងៃ​០១ វិច្ឆិកា ២០២០ ខាងមុខនេះ​។​

​កិច្ចប្រជុំ នេះ​មានការ ការអញ្ជើញ​ចូលរួម​ពី​តំណាង ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន តំណាង​ក្រសួងមហាផ្ទៃ (​រួមទាំង​តំណាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​) តំណាង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ និង​តំណាង​ទីស្ដីការគណៈរដ្ឋមន្ត្រី​។​

​លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បញ្ជាក់​ប្រាប់ថា ក្រសួងយុត្តិធម៌ បានសម្រេច​ស្នើសុំ​ទៅ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ទូលថ្វាយ​ព្រះមហាក្សត្រ​ផ្តល់​ភាពអនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប ៦៩៥ នា ក់ (​ស្រី ៦៥ នាក់​) ក្នុង ឱ​កា ស ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២០​នេះ​។

លោក គឹម សន្តិភាព បាន​ឲ្យ​ដឹងថា គណៈកម្មការ​ថ្នាក់ជាតិ​បានទទួល សំណុំ​ឯកសារ​ពី​បណ្តា​ពន្ធនាគារ​រាជធានី​-​ខេត្ត ចំនួន​២៤ និង​មណ្ឌល​អប់រំ​កែប្រែ​ទាំង​០៤ ដែល ស្នើសុំ ផ្តល់​ការអនុគ្រោះ​ទោស​ដល់ ទណ្ឌិត​សរុប​ចំនួន ១០៨៦ នា ក់ (​ស្រី ៧៦ នាក់​) រួមមាន​៖ ស្នើសុំ​បន្ថយទោស​មួយជីវិត​មក​នៅ​២០​ឆ្នាំ ចំនួន ០៩ នាក់ (​ស្រី ០០​នាក់​)​។ ស្នើសុំ​លើកលែងទោស ចំនួន ៣៥៤ នាក់ (​ស្រី​២២​នាក់​)​។ ស្នើសុំ​បន្ធូរ​បន្ថយទោស ១២​ខែ ចំនួន ១៣៤ នាក់ (​ស្រី​០៩ នាក់​)
​។ ស្នើសុំ​បន្ធូរ​បន្ថយទោស ៩​ខែ ចំនួន ១៣៨ នាក់ (​ស្រី ០៧​នាក់​)​។ ស្នើសុំ​បន្ធូរ​បន្ថយទោស ៦​ខែ ចំនួន ៤៥១ នាក់ (​ស្រី ៣៨ នាក់​) ។​

​លោក​បញ្ជាក់ថា ជា​លទ្ធភាព នៃ​កិច្ចប្រជុំ​កិច្ច​របស់ គណៈ កម្ម​ការ​ថ្នាក់ជាតិ បានសម្រេច​គោរព​ស្នើសុំ​ទៅ សម្តេចនាយក​រដ្ឋមន្ត្រី​ដើម្បី​ទូលថ្វាយ​ព្រះមហាក្សត្រ​ផ្តល់​ភាពអនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប ៦៩៥ នា ក់ (​ស្រី ៦៥ នាក់​) រួមមាន​៖ ស្នើសុំ​បន្ថយទោស​មួយជីវិត​មក​នៅ​២០​ឆ្នាំ​ចំនួន​០៥​នាក់ ។ ស្នើសុំ​លើកលែងទោស ចំនួន ១៩​នាក់ (​ស្រី ០៦​នាក់​)​។ ស្នើសុំ​បន្ធូរ​បន្ថយទោស ១២​ខែ ចំនួន ៩២​នាក់ (​ស្រី ១០ នាក់​)​។ ស្នើសុំ​បន្ធូរ​បន្ថយទោស ៩​ខែ ចំនួន ៩៥​នាក់ (​ស្រី ០៨​នាក់​)​។ ស្នើសុំ​បន្ធូរ​បន្ថយទោស ៦​ខែ ចំនួន ៤៨៤ នាក់ (​ស្រី ៤១ នាក់​) ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×