Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​ប្រជាពលរដ្ឋ និង អាជីវករ ស្ថិតនៅ​បុរី​ពិភពថ្មី ត្រពាំង​ថ្លឹង ដាក់តាំង​ស្លាក​យីហោ​ខុសច្បាប់ សំ​យ៉ាប​ផ្ទះ របង និង​សំណង់​ផ្សេងៗ ត្រូវ​រុះរើ​ចេញ​

spot_img

​ភ្នំពេញ​៖ ក្រុមការងារ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​បាញ់ថ្នាំ ជូន​បងប្អូន​ប្រជាពលរដ្ឋ រុះរើ សំណង់ សាងសង់​លើដី​សាធារណៈ និង ចិញ្ចើម ផ្លូវ​ថ្មើរជើង​ក្នុង​បុរី ពិភពថ្មី​ត្រពាំង​ថ្លឹង​។​

​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង អាជីវករ ដែលមាន​លំនៅដ្ឋាន ការដាក់​តាំង​ស្លាក​យីហោ​ខុសច្បាប់ សំ​យ៉ាប​ផ្ទះ របង និង​សំណង់​ផ្សេងៗ ស្ថិតនៅ​បុរី​ពិភពថ្មី ( ត្រពាំង​ថ្លឹង ) ភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ ឱ្យបាន​ជ្រាបថាៈ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សង្កេតឃើញថា​បង​ប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ បាន​សាងសង់​សំ​យ៉ាប​ផ្ទះ និង​សំណង់​ផ្សេងៗ​រំលោភ​មកលើ​ប្រព័ន្ធ​លូបង្ហូរទឹក និង​ចិញ្ចឹម ផ្លូវ​សាធារណៈ​ដែល​ស្ថិតនៅ​ទីតាំង​ខាងលើ បាន​បណ្តាលឱ្យ​មានការ​កកស្ទះ​ចរន្តទឹក និង​ប៉ះពាល់​ដល់ សោភ័ណភាព​សុវត្ថិភាព​សាធារណៈ​។​

​ដូច្នេះ ស្នើ​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ ដែលមាន​លំនៅដ្ឋាន សំ​យ៉ាប​ផ្ទះ របង ការដាក់ តាំង​ស្លាក​យីហោ ប៉ាណូ​ខុសច្បាប់ និង​សំណង់​ផ្សេងៗ​ដែល​បាន​សាងសង់​រំលោភ​លើ​ប្រព័ន្ធ​លូបង្ហូរទឹក និង​ចិញ្ចើមផ្លូវ​សាធារណៈ ត្រូវ​រុះរើ​ចេញ​ឱ្យ​ផុត​ក្នុង​រយៈពេល​១០​ថ្ងៃ ដោយ​គិត​ចាប់​ពីថ្ងៃ​ទទួលបាន សេចក្តីជូនដំណឹង​នេះ​តទៅ​។​

​ក្នុងករណី លោក នឹងមាន​វិធានការ /​លោកស្រី មិន​អនុវត្តតាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​នេះ​ទេ រដ្ឋបាល​ខណ្ឌ ចុះ​រុះរើ ដោយ​មិន​ទទួលខុសត្រូវ​លើ​ការបាត់បង់ ខូចខាត​ទ្រព្យសម្បត្តិ និង​សម្ភារ​ផ្សេងៗ ដែលមាន​នៅលើ​ទីតាំង​នោះឡើយ​។​

​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្ឃឹម​ជឿជាក់​លើ លោក​/​លោកស្រី បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់​នឹង​អនុវត្តតាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​នេះ​ជាពុំខាន​ឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×