Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​អា​កូន​ចិត្ត​តិរច្ឆាន​វាយ​ឪពុក​បង្កើត​បណ្ដាល​ឲ្យ​ស្លាប់ ព្រោះ​ខឹង​ឪពុក​ថា​ឲ្យ​បន្តិចបន្តួច​ថា ម្តេចក៏​ដេក​យូរ​ម្ល៉េះ​

spot_img

​សៀមរាប​៖​នៅ​ថ្ងៃទី ៣០ តុលា ២០២០​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក សមត្ថកិច្ច​ចាប់បាន​ឃាតករ​ម្នាក់​ជា​កូន​ចិត្ត​តិរច្ឆាន ដែល​វាយ​ឪពុក​បង្កើត​បណ្ដាល​ឲ្យ​ស្លាប់ នៅ​ភូមិ​ល្វា ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប ។ ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា បាន​វាយ​ឪពុក​បង្កើត​ពិតប្រាកដ​មែន​។​

កម្លាំង​នគរបាល​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ឃាត​កម្មនេះ នៅ​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០២០ នេះ​នៅត្រង់ចំណុច​ខាងកើត​ភូមិ​កើតហេតុ ចម្ងាយ​១០០០​ម៉ែត្រ ដោយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​មោង ដឹកនាំ​ប្រជា​ការពារ និង​សហការ កងរាជអាវុធហត្ថ​ស្រុក​។ ករណី​ឃាតកម្ម នេះ​បានកើត​ឡើ​ត​នៅ​ភូមិ​ល្វា ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉​ង​៩​និង​៣០​នាទី​។​

​ជនដៃដល់​មានឈ្មោះ ធឿន ធី​ន អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ល្វា​ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។ ជនរងគ្រោះ មានឈ្មោះ ថូ ធឿ​ភេទ ប្រុស​អាយុ​៦១​ឆ្នាំ ត្រូវជា​ឪពុក​បង្កើតរ​បស់ជនស​ង្ស័​យ​មុខរបរ កសិករ រស់នៅ​ភូមិ​ល្វា ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។​

នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ​បាន​ខឹង​ឪពុក​ថា​ឲ្យ​បន្តិចបន្តួច ម្តេចក៏​ដេក​យូរ​ម្ល៉េះ ជនសង្ស័យ​ឮ​ក៏​ស្ទុះ​ទៅយក​ដំបង​ជ្រុង​ទៅ​វាយ​ឪពុក​ពីក្រោយ ចំនួន​២​ដំបង សន្លប់​នៅ​និង​កន្លែងកើតហេតុ​។ ជនរងគ្រោះ ត្រូវបាន​អ្នក​សាច់ញាតិ ដឹក​ទៅ​មណ្ឌល​សុខភាព​មោង​ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប ហើយក៏​បញ្ជូន​បន្តទៅ​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប រហូតដល់​វេលា​ម៉ោង ១០ និង ៣០​នាទី ទើប​ស្លាប់​។ ចំណែកឯ​ជនសង្ស័យ​ជា​កូន បាន​រត់​គេចខ្លួនបាត់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×