Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស​៦​នាក់​ជួញដូរ​រក្សាទុក ថ្នាំ​ម៉ា​ទឹកកក​៧​ថង់ ម៉ូតូ​២​គ្រឿង សម្ភារ​ពាក់ព័ន្ធ​មួយចំនួន​នៅ​កន្លែង​ផ្សេងគ្នា ទៅ​តុលាការ​

spot_img

​បាត់ដំបង ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​៦​នាក់​ជួញដូរ​រក្សាទុក ថ្នាំ​ម៉ា​ទឹកកក​០៧​ថង់ ម៉ូតូ​០២​គ្រឿង សម្ភារ​ពាក់ព័ន្ធ​មួយចំនួន​នៅ​កន្លែង​ផ្សេងគ្នា កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​កាលពី​រសៀល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៩​និង​៣០​ខែតុលា​ឆ្នាំ​២០២០​នៅ​ចំណុច​ផ្សេងគ្នា​​ក្នុងស្រុក​ឯក​ភ្នំ ស្រុក​កំរៀង​និង​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។​

​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៦​នាក់​ដែល​ចាប់​ឃាត់ខ្លួន ករណី​ទី​១ ឈ្មោះ​ខន គង្គា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ពាម​ឯក ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​មួយថង់ និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវភ្លោះ​ភូមិ​ពាម​ឯក ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ករណី​ទី​២ ឈ្មោះ​សេង ណាត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង និង​ឈ្មោះ​ហួន ហុង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​មួយថង់ និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​០០​និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវភ្លោះ​ភូមិ​ពាម​ឯក ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​។ ករណី​ទី​៣ ឈ្មោះ​គឹម ស៊ាន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ដារ​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​មួយថង់ និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០៨ ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។ ក្រោយពី​សាកសួរ​ឈ្មោះ​គឹម ស៊ាន ហើយ កម្លាំង​បាន​ឈានទៅ​ចាប់​ឈ្មោះ​ឌី នី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ទូរស័ព្ទដៃ​មួយគ្រឿង ប្រាក់​២​លាន​រៀល ម៉ូតូ​មួយគ្រឿង និង​សម្ភារ​ពាក់ព័ន្ធ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​១១​និង​៥៥​នាទី​ព្រឹក ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។ ករណី​ទី​៤ ឈ្មោះ​កែវ សំណាង ហៅ​ឆាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០៤​ថង់ ម៉ូតូ​មួយគ្រឿង និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​០១​និង​០៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​៤០ ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ក្រុង ចុះបង្ក្រាប​បាន​ករណីរ​ទាំង​៤​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ និង​វត្ថុតាង បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ កាលពី​រសៀល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០​ហើយ​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×