Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រមុំ​ទាំង​៣​ជួបគ្នា ស្អាត​សាហាវ ជាពិសេស​ការជួបគ្នា​ដ៏​កម្រ​រវាង សៀវ​ម៉ី និង​ទ្រី សុ​ផានិត បងស្រី​របស់​… (​វីដេអូ​)

spot_img

​ប្រិយមិត្ត​បាន​ស្គាល់​ច្បាស់​ហើយ ពី​អ្នកលក់​ឡេ​ដ៏​ល្បីៗ​ឈ្មោះ​នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ន ក្នុងនោះ​មាន​ជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី អ្នកនាង Love Riya និង ទ្រី សុ​ផានិត ជាដើម ដែល​អ្នក​ទាំងបី​ទទួលបាន​ការគាំទ្រ និង​ចូលចិត្ត​តាមដាន​ជាខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​។​

​យ៉ាងណាមិញ កាលពីពេល​ថ្មីៗ​នេះ មហាជន និង​ក៏​ដូច​ហ្វេ​នៗ មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពី​បានឃើញ​អ្នក​ទាំងបីរ បាន​ឡាយ​វីដេអូ​ជុំគ្នា ដោយនិយាយ​លេងសើច​ពីនេះ​ពី​នោះ​យ៉ាង​ល្អូកល្អើន សប្បាយរីករាយ​យ៉ាងខ្លាំង ក្នុងអំឡុង​ពេលធ្វើ​បុក​ល្ហុ​ក​ញ៉ាំ​ជុំគ្នា នៅ​ភូមិគ្រឹះ​អ្នកស្រី សៀវ​ម៉ី​។​

​តែ​យ៉ាងណា អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ទៀត​នោះ គឺ​មហាជន​ពិតជា​មានការ​ងឿងឆ្ងល់​ជាខ្លាំង ចំពោះ​វត្តមាន​របស់​អ្នកនាង ទ្រី សុ​ផានិត និង​អ្នកស្រី សៀវ ម៉ី ដែល​គ្រប់គ្នា​មិន​នឹកស្មាន​ដល់​កើតឡើង ព្រោះថា អ្នកនាង សុ​ផានិត គឺជា​បងស្រី​បង្កើត​របស់​អ្នកស្រី ទ្រី ដា​ណា ដែលជា​គូ​ជម្លោះ​មើលមុខ​គ្នា​មិន​ត្រង់​ជាមួយ​អ្នកស្រី សៀវ​ម៉ី ។ សូមបញ្ជាក់ថា អ្នកនាង ទ្រី សុ​ផានិត ក៏​ជា​គូ​ជម្លោះ​ស្ទើរ​ស៊ីសាច់​គ្នា​ជាមួយ​ប្អូនស្រី​ខ្លួន (​ទ្រី ដា​ណា​) ផងដែរ ដែល​បាន​កើតឡើង​កាលពី​ប៉ុន្មាន​ខែ​កន្លងមកនេះ ដោយសារតែ​រឿង​ចោទប្រកាន់​ពី​ការរកស៊ី​ច្រណែន​បងប្អូន​ឯង​។​

​ក្រោយពី​បានឃើញ​បែបនេះ មហាជន​មួយចំនួន​ដែល​ប្រហែលជា​ហ្វេ​ន អ្នកស្រី ទ្រី ដា​ណា បាន​ចូល​ខ​មិន​ដាក់​បែបៗ​នេះ​ថា​៖ «​ខ្ញុំ​អត់​ស្គាល់​អ្នក​ដែល​ច្រណែន​បងប្អូន​នោះទេ ខ្ញុំ​ស្គាល់​តែ​បងស្រី​ទ្រី​ដា​ណា ដែល​ដើរ​ជួយ​គេឯង​គ្រប់ៗ​គ្នា​, ខ្ញុំ​អត់​ស្គាល់​អ្នក​ទាំងបី​ហ្នឹង​សោះ ព្រោះ​ពេល​ឡាយ​ម្តងៗ​ឃើញតែ​ច្រណែន​គេ និង​បងប្អូន​ខ្លួនឯង​, ម្នាក់​ឈ្មោះ​សៀវ​ម៉ី​ហ្នឹង​ថា​អត់​ដែល​ស្គាល់​បង​ទ្រី​ដា​ណា​ទេ តែ​ស្គាល់​ទ្រី​សុ​ផានិត​»​។​

​តែ​ទោះយ៉ាងណា មហាជន​ជាច្រើន បាន​លើកសរសើរ​ថា​៖ «​ជុំគ្នា​ល្អ​ម្ល៉េះ​! ក្រមុំ​ទាំង​៣​ស្អាតៗ​ណាស់ មើលទៅ​ចែៗ​ស្រឡាញ់គ្នា​ណាស់​»៕ ដោយ​៖ លឹម ហុង​

spot_img
×