Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រោយ​ផ្ទុះ​កក្រើក​រឿង​តម្លៃ​អាហារ 30$ ក្នុង​១​ថ្ងៃ សម្រាប់​អ្នក​ដាក់​ឲ្យ​ច​ត្តា​ឡី​ស័ក ពេលនេះ​សាមីខ្លួន​ចេញមក​បកស្រាយ និង​សុំទោស​ក្រសួង តាមពិត​គឺ​…

spot_img

​ថ្មីៗ​នេះ មានការ​លើកឡើង​មិន​ពេញចិត្ត ចំពោះ​ការកំណត់​តម្លៃ​អាហារ​ហាក់​ខ្ពស់ 30$ ក្នុង​១​ថ្ងៃ និង​គ្មាន​ការលើកលែង សូម្បីតែ​អត់​ហូប និង​អាហារ​ពេលខ្លះ​ហូប​អត់​កើត​ទៀត ត្រូវ​ទិញ​ខាងក្រៅ សម្រាប់​អ្នក​ដែល​ត្រូវបាន​ដាក់អោយ​ច​ត្តា​ឡី​ស័ក ជាពិសេស​ពលករ​ខ្មែរ​ធ្វើការ​មកពី​ក្រៅប្រទេស​។ ក្នុងនោះ​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ San Sek Sokhom បានធ្វើ​ការលើកឡើង​ក្នុង​ខ្លឹមសារ​ថា​៖ «​ខ្ញុំ​សូម​ជម្រាបជូន ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តើ​ក្រសួង​មាន​ដឹង​ទេ​ថា​ការកំណត់ថ្លៃ​អាហារ​តំលៃ​$30 ដុល្លារ ក្នុង​មួយថ្ងៃ​សម្រាប់​ជនជាតិខ្មែរ ដែល​ត្រូវ​បានដាក់​ឲ្យ​ច​ត្តា​ឡី​ស័ក​សមរម្យ​ដែរឬទេ​?

​ខ្ញុំបាទ និង បងប្អូន​ជនជាតិខ្មែរ​មួយចំនួន​ដែល​បានធ្វើ​ដំណើរ​ត្រឡប់មក​ស្រុក​វិញ ដែល​ត្រូវ​បានដាក់​ឲ្យ​នៅ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​។​

​ពួកយើង​តម្រូវ​ឲ្យ​បង់ប្រាក់ $30​ដាច់ខាត​ក្នុង​មួយថ្ងៃ​សម្រាប់​អាហារ បើទោះបីជា​អត់​ញ៉ាំ ឬ​មាន​បងប្អូន​យក​អាហារ​មក​ឲ្យ ឬ​កុម្ម៉ង់​អាហារ​ផ្សេង​មកពី​ក្រៅ​ក៏ដោយ​។ ខ្ញុំ​បាន​ភ្ជាប់​នូវ​រូបថត​អាហារ និង​វិក្កយបត្រ​រយៈពេល​១២​ថ្ងៃជា​ភស្តុតាង​។​

​ខ្មែរ​យើង​បាន​សុំ​អត់​យក​អាហារ​ទេ ព្រោះ​ថ្លៃ​ពេក​$30/​ថ្ងៃ ហើយ​អាហារ​មិន​សាក​សម​នឹង​តម្លៃ តែ​គេ​បាន​ប្រាប់ថា​$30/​ថ្ងៃ​គឺជា​ការកំណត់​របស់​ក្រសួង ហើយ​ត្រូវតែ​បង់ប្រាក់ បើទោះបីជា​អត់​អត់​ញ៉ាំ ឬ​មាន​បងប្អូន​យក​អាហារ​មក​ឲ្យ ឬ​កុម្ម៉ង់​អាហារ​ផ្សេង​មកពី​ក្រៅ​ក៏ដោយ​។​

​តម្លៃ​អាហារ​ត្រូវបាន​បង់​រយៈពេល ១៣​ថ្ងៃ សរុប $390 តម្លៃ​ស្នាក់​ក្នុង​សណ្ឋាគារ​ដែល​រៀបចំ​ដោយ​ក្រសួង​រយៈពេល ១៤​ថ្ងៃ សរុប $490 សរុប​ចំនួន $880 ក្នុង​រយៈពេល​១៤​ថ្ងៃ ខ្ញុំ​សូម​សរសើរ​ក្រសួង ហើយ​វា​ជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​ដែល​ក្រសួង​បាន​អនុវត្តន៍ ដើម្បី​ទប់ស្កាត់​នឹង​កូ​វីដ​១៩ ដែល​តម្រូវ​ឲ្យ​អ្នកធ្វើដំណើរ​មកពី​ក្រៅប្រទេស​ដាក់​ឲ្យ​នៅ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​។ ប៉ុន្តែ​ហេតុអ្វី​សម្រាប់​ជនជាតិខ្មែរ​យើង ត្រូវតម្រូវ​ឲ្យ​បង់ថ្លៃ​អាហារ​ដាច់ខាត $30/​ថ្ងៃ ឬ $390 សរុប​រយៈពេល​១៣​ថ្ងៃ​ហើយ​គ្មាន​ករណី​លើកលែង បើទោះបីជា​អត់​ញ៉ាំ​ក៏ដោយ​។​

​អ្នកខ្លះ​គ្នា​មកពី​ធ្វើការ​ជា​កម្មករ​គេ​នៅ​បរទេស សន្សំ​បាន​ប្រាក់​បន្តិច​ប​ន្ទួ​ច តែ​ត្រូវ​យកមក​បង់​ឲ្យ​សណ្ឋាគារ $880 ក្នុង​រយៈពេល​១៤​ថ្ងៃ​។​

​សូម​អរគុណ​ពី​ជនជាតិខ្មែរ​ក្រីក្រ​ម្នាក់​ទៅធ្វើ​ការ​នៅ​ស្រុក​គេ​»​។​

​យ៉ាងណាមិញ ក្រោយ​ឃើញ​មានការ​លើក​ពី​បញ្ហា​ខាងលើនេះ ក៏​ស្រាប់តែ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ RiThea Sroeurn ក៏បាន​បញ្ជាក់​ហេតុផល​យ៉ាង​ដូច្នេះ​ថា​៖ «​មកពី​ខ្លួន​យើង​ទេ គេ​មាន​ជម្រើស ឲ្យ​យើង​តើ ចង់​ដេក​អូ​តែ​ល ឬ មណ្ឌល -​អូ​តែ​ល ដេក​មួយ​យប់ 100$ -​មណ្ឌល ដេក​អត់​គិតលុយ​ទេ​បាយ Free 3​ពេល​
​ខ្ញុំ​ដេក​នៅ​មណ្ឌល​គ្មាន​អស់​លុយ​ទេ​»​។​

​ដោយឡែក ម្ចាស់​អត្ថបទ​ដើម ដែលមាន​ឈ្មោះថា Khmer Angkor ក៏បាន​ចេញមក​បញ្ជាក់​ថា តាមពិតទៅ នេះ​គឺជា​ការលើកឡើង​យល់​ប៉ុណ្ណោះ ដោយ​ស្នើសុំ​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ឈ្មោះ San Sek Sokhom លុប​អត្ថបទ​នេះ​ចេញ​វិញ ហើយ​សុំ​ចិត្ត​បងប្អូន​ឈប់​ខ​មិន​ទៀត​ទៅ​។​

​ជាក់ស្តែង គណនី Khmer Angkor ក៏បាន​បង្ហោះ​សារ​សុំទោស​ក្រសួងសុខាភិបាល ដោយបាន​សរសេរ​ក្នុង​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​គោរព​ជូន​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​បកស្រាយ និង​ធ្វើការ​អភ័យទោស​ជា​សាធារណៈ​ដល់​ក្រសួងសុខាភិបាល សណ្ឋាគារ និង​សា​ធាណ​ជន​ទាំងអស់ ចំពោះ​សារ​ដែល​ខ្ញុំ​បាន​បង្ហោះ​កាលពី​ថ្ងៃមិញ​(​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០) ដែល​ទាក់ទង​ទៅលើ​ការចំណាយ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ដែល​បាន​រៀបចំឡើង​ដោយ​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​ដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​។​

​តាមពិត ក្រសួង​បានផ្តល់​ជម្រើស​ដល់​ខ្ញុំ ក៏ដូចជា​អ្នកដំណើរ​ដែលជា​ជនជាតិខ្មែរ​ដទៃទៀត ថា​តើ​ត្រូវ​ស្នាក់នៅ​សណ្ឋាគារ ឬ មណ្ឌល​(​ឥត​គិតលុយ​)​។ ខ្ញុំ​បាន​ព្រមព្រៀង​ថា​មក​ស្នាក់នៅ​សណ្ឋាគារ ដែល​រាល់​ការចំណាយ​ទាំងអស់​គឺ​ស្ថិតនៅលើ​សាមីខ្លួន​ផ្ទាល់​។ ដោយ​ខ្ញុំ​ផ្ទាល់​មិនបាន​យល់​ពី​ការចំណាយ​ច្បាស់លាស់ ដែលជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ភាន់ច្រឡំ​និង​បង្ហោះ​សារ​រិះគន់​ចំពោះ​សណ្ឋាគារ​ដោយ​អ​ចេតនា​។ តាមពិតទៅ ខាង​សណ្ឋាគារ​បានរៀបចំ​ការ​ស្នាក់នៅ និង​ការហូបចុក​បាន​ត្រឹមត្រូវ​ទៅតាម​ការ​ណែរ​នាំ និង​គោលការណ៍​ដែល​ក្រសួងសុខាភិបាល បានដាក់​ឲ្យ​អនុវត្ត​បានល្អ​ហើយ​។​

​ខ្ញុំ​សូម​ថ្លែងអំណរគុណ ដែល​ក្រសួងសុខាភិបាល​កម្ពុជា​បាន​អនុវត្តន៍​យ៉ាង​ល្អ​ចំពោះ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដែលមាន​ការ​កោត​ស​សើរ​ពី​ពលរដ្ឋ​ខ្មែរ បណ្តា​ស្ថាប័ន​នានា និង​ពី​ប្រទេស​ផ្សេងៗ​លើ​ពិភពលោក​។ ករណី​កូ​វីដ​១៩ គឺ​ច្រើន​កើតឡើង​ចំពោះ​អ្នកធ្វើដំណើរ​មកពី​ក្រៅប្រទេស ហើយ​ជាកា​អនុវត្តន៍​ដ៏​ល្អ​ដែល​តម្រូវអោយ​ស្នាក់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ដើម្បី​បញ្ជៀ​ស​ការរីករាយ​ដាល​នៃ​ជំងឺ​កូ​វីដ​១៩​ក្នុងប្រទេស​កម្ពុជា​។​

​ជា​ចុងក្រោយ ខ្ញុំ​សូម​ក្រសួងសុខាភិបាល​មេត្តា​ទទួល​នូវ​ការ​សុំទោស និង​អភ័យទោស​ដល់​ខ្ញុំ ចំពោះ​កំហុស​ដែល​បាន​កើតឡើង​ដោយ​អ​ចេតនា​។ ខ្ញុំ​សូម​អរគុណ​!»៕ ដោយ​៖ លឹម ហុង​


spot_img
×