Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតកម្ពុជា អន្ដរាគមន៍ជួយពលរដ្ឋខ្មែរ៦នាក់ ចាញ់បោកមេខ្យល់ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី និងចិន

spot_img

ភ្នំពេញ៖ លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ពលរដ្ឋខ្មែរចំនួន៦នាក់ ដែលរគ្រោះដោយសារការចាញ់បោកមេខ្យល់ ទៅធ្វើការដោយខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី និងប្រទេសចិន ត្រូវបានស្ថានទូតខ្មែរប្រចាំប្រទេសទាំង២ ជួយអន្តរាគមន៍ នាំមកកាន់ប្រទេសខ្មែរវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី ដោះស្រាយបញ្ហានិង​រៀបចំមាតុភូមិនិវត្តន៍របស់ពលករ ពលករការិនីខ្មែរចំនួន៥នាក់ (ប្រុស២នាក់ និងនារី៣នាក់) ដែលធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ។ ពលករ ពលការិនីទាំង៥នាក់ បានមកដល់កម្ពុជាវិញ ជាបន្តបន្ទាប់ នៅថ្ងៃទី១០ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។

ចំណែកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទីក្រុង Wuhan ខេត្ត Hubei របស់ចិន ជួយសង្រ្គោះយុវតីខ្មែរម្នាក់ ឈ្មោះ ភ.ប អាយុ១៧ឆ្នាំ មកពីខេត្តកំពង់ចាម ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការជាមួយបុរសជនជាតិចិន។ ស្ថានទូត បានផ្តល់កន្លែងស្នាក់នៅ អាហារបរិភោគ សម្ភារៈប្រើប្រាស់ និងរៀបចំឯកសារធ្វើដំណើរហើយនាងបានមកដល់កម្ពុជាវិញ នៅថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០១៨៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×