Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១៨​ខែ​ហើយ គ្មាន​សំណង​សូម្បី​មួយ​សេន បុរស​ម្នាក់​អំពាវនាវ​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ ជួយ​ព​ន្លឿ​ន​នីតិវិធី​

spot_img

​ព្រះសីហនុ​៖ បុរស​ម្នាក់​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អំពាវនាវ​ឱ្យ​អភិបាលខេត្ត និង​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះ​សហ​នុ ជួយ​រក​យុត្តិធម៌ ក្រោយពី​រថយន្ត​របស់​ខ្លួន​ត្រូវ​ទូ​កុងតឺន័រ រលំ​សង្កត់​លើ​ខូចខាត​ស្ទើរ​ទាំងស្រុង អស់​រយៈពេល​១៨​ខែ​មកហើយ តែ​មិន​ទទួលបាន​សំណង​ពី​ក្រុមហ៊ុន​។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​បុរស​ខាងលើ​ដែលមាន​ឈ្មោះថា Hea Mab បាន​បង្ហោះ​រៀបរាប់​យ៉ាងដូច​ច្នេះ​ថា សូម​ឯកឧត្ដម​អភិបាលខេត្ត​និង​លោក​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ មេត្តាជួយ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំបាទ​ជា​ជនរងគ្រោះ​ផង ដប់​ប្រាំបី​ខែ​មកហើយ​គ្មាន​បាន​សំណង​អ្វី​មកវិញ​ទេ សូម​អស់លោក​ជួយ​ព​ន្លឿ​ន​ការដោះស្រាយ​ឱ្យបាន​លឿន​បន្តិច​មក នេះ​ឡាន​ខ្ញុំ​ត្រូវ​ទាំងស្រុង​ផង​ចុះ​ទម្រាំ​ខ្ញុំ​ខុស​ដែរ តើ​ត្រូវ​សាកសួរ​វែកញែក​រក​ខុសត្រូវ​ឃើញ​មិនដឹង​ត្រូវ​ប្រើពេល​អស់​ប៉ុន្មាន​ខែ​ឆ្នាំ​ទេ​
​សូម​ផ្ដាំ​បងប្អូន​ទាំងអស់គ្នា​ថា បើ​មាន​គ្រោះថ្នាក់ ប៉ះពៀរ​ជាមួយ​បងៗ​ខាង​កុង​ទី​ន័​រ បើ​អាច​បាន​សំណង​តិចតួច​យកទៅ ឬ​សុំ​ម៉ា​រួចខ្លួន​កាន់តែ​ល្អ កុំឱ្យ​ដូច​ខ្ញុំ​…​។​»

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់ ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩​កន្លងទៅ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង​បង្កដោយ​រថយន្ត​កុងតឺន័រ​មួយគ្រឿង បើក​ចុះ​ចំណោទ​ម្តុំ​អូរ​២ ក្រុងព្រះសីហនុ រួច​ដាច់​ហ្វ្រាំង​បណ្តាលឱ្យ​ធ្លាក់​ទូ​សង្កត់​លើ​រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង និង​ម៉ូតូ​២​គ្រឿង ខូចខាត​យ៉ាងដំណំ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×