Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្រៀង​ពីរោះ​ណាស់​! ស្ងាត់ៗ ភរិយា​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ បង្ហោះ​វីដេអូ​ចាស់​ក្នុង​ថ្ងៃ​មង្គលការ​របស់ខ្លួន និង​ភ្ជាប់​សារ​១​ឃ្លា​ដ៏​មានន័យថា​… (​វីដេអូ​)

spot_img

​ពិតមែន​ហើយ កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ត្រូវបាន​មហាជន​ទាំង​នៅក្នុង​ស្រុក និង​ក្រៅប្រទេស ចាត់ទុក​លោក​ថា​ជា «​តារាចម្រៀង​លំដាប់​ពិភពលោក​» ព្រោះថា​លោក​ជា​តារាចម្រៀង​មួយរូប​ដែលមាន​ទឹកសំឡេង​ដ៏​ពីរោះ​និង​តុង​ខ្ពស់ ដែល​អាច​បត់បែន​បាន​គ្រប់​ទម្រង់​នៃ​បទ​ចម្រៀង​ទាំងអស់​។ បើទោះជា​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ផ្អែក​ចម្រៀង​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ​ក្តី តែ​លោក​នៅតែមាន​ប្រិយភាព​ខ្លាំង​ដដែល ដែល​គ្មាន​តារាចម្រៀង​ស្រករ​ក្រោយ​រូប​ណា មាន​សមត្ថភាព​ប្រជែង​នឹង​រូបលោក​បាន​នោះឡើយ ពោលគឺ​លោក​នៅតែ​រក្សា​តំណែង​លំដាប់​ជួរមុខ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា ដែល​ស្ថិតក្នុង​ដួងចិត្ត​មហាជន​គ្រប់​ស្រទាប់​។​

​យ៉ាងណាមិញ ក្រឡេក​មក​មើ​លពី​ជីវិត​គ្រួសារ​វិញ ឃើញថា សព្វថ្ងៃនេះ កំពូល​តារាចម្រៀង​រូបនេះ បាននិងកំពុង​មានជីវិត​គ្រួសារ​ប្រកបដោយ​សុភមង្គល​បំផុត ដោយ​គេ​ពុំដែល​លេចឮ​រឿង​រកាំរកូស​ពី​ជីវិត​គូ​ដូច​តារា​ដទៃ​នោះទេ និង​ផ្ទុយ​មកវិញ ជា​រឿងៗ​គេ​តែងតែ​ឃើញ​លោក ព្រាប សុវត្ថិ បង្ហាញ​ភាព​ផ្អែមល្ហែម​នឹង​ភរិយា​ជាទី​ស្រឡាញ់ បង្ហោះ​ឡើង​បណ្តាញ​សង្គម ដែល​ទទួលបាន​ការកោតសរសើ​រ​មិន​ពី​មាត់​។

​លោក ព្រាប សុវត្ថិ ត្រូវបាន​ដឹងថា​បាន​រៀបការ​ជាមួយ​ភរិយា​ឈ្មោះ ឡុង ស្រីមុំ នៅក្នុង​ឆ្នាំ​១៩៩៧ នៅ​ទីក្រុង​ភ្នំពេញ​។ ហើយ​ចំណងដៃ​អាពាហ៍ពិពាហ៍​រវាង​អ្នក​ទាំងពីរ ទទួលបាន​កូនប្រុស​ធំៗ​អស់ហើយ​ដែលមាន​ដល់​ទៅ​៣​នាក់​ឯណោះ ដែល​ក្នុងនោះ​មានដូចជា សុវត្ថិ មុនី​វណ្ណ​, សុវត្ថិ មុនី​នាគ និង សុវត្ថិ សិរី​វ​ឌ្ឍ​។​

​ដោយឡែក ថ្មីៗ​នេះ ភរិយា​របស់លោក គឺ​អ្នកនាង ស្រីមុំ ស្រាប់តែ​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល និង​ពេញចិត្ត​យ៉ាងខ្លាំង ក្រោយ​អ្នកនាង​បាន​បង្ហោះ​វីដេអូ​អនុស្សា​រី​យ៍​ឡើង​បង្ហើរ​បទ​ចម្រៀង​មួយ​បទ​ក្នុង​ថ្ងៃ​មង្គលការ​របស់ខ្លួន និង​ភ្ជាប់​សារ​ដ៏​មាន​អត្ថន័យ​យ៉ាងខ្លី​ថា «​ស្រឡាញ់​បង​ដល់​ឆ្អឹង ជា​ពាក្យពិត​របស់​អូន​»​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​វីដេអូ Tik Tok នេះ​រួច អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ដែល​ពុំ​ធ្លាប់​បានដឹង បាន​ចូល​ខ​មិនកើត​សរសើរ​ថា អ្នកនាង​ពុំ​ត្រឹម​ស្វី​ត​ជាមួយ​ស្វាមី​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ច្រៀង​បាន​យ៉ាង​ពិ​រោះ​ទៀតផង​៕ ដោយ​៖ លឹម ហុង​

spot_img
×