Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក Single កុំ​អស់សង្ឃឹម​! ហេតុតែ​គូ​គេ កូនកំលោះ​អាយុ ២៥ ឆ្នាំ រីឯ​កូនក្រមុំ​វ័យ ៥០ ឆ្នាំ មានអី​សម​គ្នា​តើ​!

spot_img

​មនុស្ស​យើង​ម្នាក់ៗ​មានចិត្ត និង​ជម្រើស​ខុសៗ​គ្នា​។ ពិតមែន​ហើយ មនុស្ស​ចាស់​រៀបការនឹង​ប្រពន្ធ​ក្មេង ឬ ហៅថា​គោ​ចាស់​ប្រទះ​ស្មៅ​ខ្ចី គឺជា​រឿង​ធម្មតា​ទៅហើយ សម្រាប់​សម័យ​បច្ចុប្បន្ន​។ ប៉ុន្តែ សម្រាប់​ប្រុស​ក្មេង រៀបការ​នឹង​ប្រពន្ធ​ចាស់ ដែល​ប្រៀប​ដូច​ម្តាយ និង​កូន នោះ​វា​ជា​រឿង​ដ៏​កម្រ​ណាស់​។​

​ជាក់ស្តែង ដូច​គូស្នេហ៍​១​គូ​នេះ​អ៊ីចឹង បាននិងកំពុង​ធ្វើ​ឲ្យ​មហាជន​នាំគ្នា​ភ្ញាក់ផ្អើល​ជាខ្លាំង​តែម្តង ក្រោយពី​បានឃើញ​អ្នក​ទាំងពី​បាន​រៀបការ​នឹង​គ្នា ដោយ​កូនកំលោះ​ទើប​អាយុ ២៥ ឆ្នាំ រីឯ​កូនក្រមុំ​វិញ​វ័យ​ជាង ៥០ ឆ្នាំ ទៅហើយ​។ តែ​ទោះយ៉ាងណា អ្នក​ទាំងពីរ​មើលទៅ​ពិតជា​សម​នឹង​គ្នា​ម្យ៉ាងដែរ​។​

​ក្នុងនោះ បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Luk Damy បាន​បង្ហោះ​រូបភាព​២​សន្លឹក​ពី​ទិដ្ឋភាព​មង្គលការ​អ្នក​ទាំងពីរ ដោយបាន​សរសេរ​រៀប​ឲ្យ​ដឹងថា​៖ «​ឮ​កូនក្រមុំ​វ័យ ៥០​ឆ្នាំ កូនកំលោះ ២៥​ឆ្នាំ អ្នក​single កុំ​អស់​ស​ង្ឈឹ​មមើ​ល​តែ​កូនក្រមុំ​យើង​ទៅ​ដឹង​ហើយ រោង​ជ័យ​នៅ​ថ្នល់​ថ្មី​ពីរ ស៊ីថេន​វ​ឌ្ឈ​នា សំអាងការ​»៕ ដោយ​៖ លឹម​ហុង​

spot_img
×