Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្យ៉ាង​ម្នាក់​ទេ​! ខាង​ប្រុស បើ​ស្រឡាញ់​បង អូន​ក៏ត្រូវ​ស្រឡាញ់​មាន់​បង​ដូចគ្នា រីឯ​ខាង​ស្រី​វិញ បើ​បង​ស្រឡាញ់​អូន​បង​ក៏ត្រូវ​ថែ​អូន​ឲ្យ​ដូច​មាន់​បង​ដូចគ្នា​…

spot_img

មនុស្ស​ប្រុស និង​ស្រី មុននឹង​ឈាន​សម្រេច​យកគ្នា​ជា​គូ រួមរស់​នឹង​គ្នា​បាន គឺ​មិនមែនស្ថិតនៅលើ​ការ​ស្រ​ឡា​​​ញ់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ស្ថិត​ទៅលើ​ការចេះ​យល់ចិត្ត​គ្នា និង​ទទួលយក​នូវ​អ្វីដែល​ជាការ​ស្រឡាញ់​ចូលចិត្ត​រៀងៗ​ខ្លួន​ផងដែរ​។​

​និយាយ​លើកឡើង​ពី​ចំណុច​នេះ ថ្មីៗ​នេះ សារ​មួយ​របស់​នារី​ម្នាក់ ដែល​បាន​បង្ហោះ​ឡើង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​ផ្ទុះសំណើច​គ្រប់ៗ​គ្នា ក្រោយ​នាង​បានបង្ហាញ​ពី​អារម្មណ៍​ត្រូវ​យល់ស្រប​ធ្វើ​អ្វីៗ​តាម​ស្វាមី​របស់ខ្លួន ដែលជា​អ្នក​ងប់​ង​ល់លេង​មាន់​ជល់​។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ស្រី​ស្អាត​ឈ្មោះ Sokmaneang Met បាន​ទម្លាយ​ចេញពី​ប្រវត្តិ​សន្យា​ជាមួយ​ស្វាមី​ដ៏​គួរ​ឲ្យ​អស់សំណើច​ថា​៖ «​ទម្រាំ​ដើ​រ​មកដល់​ចំណុច​មួយ​នេះ​គឺ​ដាក់​សន្យា​នឹង​គ្នា​ហើ​យ​ថា ខាង​ប្រុស បើ​ស្រឡាញ់​បងអូន​ក៏ត្រូវ​ស្រឡាញ់​មាន់​បង​ដូចគ្នា ខាង​ស្រី បើ​បង​ស្រឡាញ់​អូន​បង​ក៏ត្រូវ​ថែ​អូន​ឲ្យ​ដូច​មាន់​បង​ដូចគ្នា​»៕ ដោយ​៖ លឹម ហុង​

spot_img
×